ចិន៖ ប្តីប្រពន្ធមួយគូ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួន និងចាត់ការបន្តទៅតាមផ្លូវច្បាប់ ក្រោយបែកធ្លាយរឿងប្រកាសលក់កូនភ្លោះប្រុសស្រីនៅលើអនឡាញ យកប្រាក់ជិត២ម៉ឹនដុល្លារ ដើម្បីសងបំណុលគេ។

ឪពុកម្តាយលក់កូនខ្លួនឯង ព្រោះយកលុយសងបំណុលគេ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ប្តីប្រពន្ធពុំមានការងារធ្វើពិតប្រាកដ រស់នៅក្នុងទីក្រុង Chifeng តំបន់ស្វយ័ត Inner Mongolia ប្រទេសចិននេះ ត្រូវបានស្គាល់ឈ្មោះប្តីថា Lan ចំណែកនាងជាប្រពន្ធឈ្មោះថា Feng បានដាច់ចិត្តលក់កូនភ្លោះប្រុសស្រីបង្កើតរបស់ខ្លួន ទៅឲ្យគ្រួសារ២ផ្សេងគ្នា ដែលរស់នៅក្នុងខេត្ត Hebei ដោយក្នុងម្នាក់តម្លៃ ៦០ ០០០យ័ន ឬប្រហែល ៩ពាន់ដុល្លារអាមេរិក។ ដូច្នេះមានន័យថា កូនភ្លោះប្រុសស្រីនេះ លក់បានជិត ២ម៉ឺនដុល្លារអាមេរិក។

ឪពុកម្តាយលក់កូនខ្លួនឯង ព្រោះយកលុយសងបំណុលគេ

ប្រភពដដែលបន្តថា ប្តីប្រពន្ធនេះបានលក់កូនភ្លោះខ្លួនឯង តាំងតែពីក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅមកម៉្លេះ ពោលគឺ បន្ទាប់ពីកូនកើតបាន២ខែ។ នេះក៏ព្រោះតែ ប្តីប្រពន្ធនេះបានជំពាក់លុយគេជាច្រើន និងបានអះអាងថា ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមបីបាច់កូន។

បើគិតមកទល់ពេលនេះ អស់រយៈពេល ១ឆ្នាំជាងហើយ ដែលកូនភ្លោះប្រុសស្រីរងគ្រោះ បានទៅរស់នៅជាមួយនឹងឪពុកម្តាយថ្មី បន្ទាប់ពីប្តីប្រពន្ធចិត្តខ្មៅនេះ ហ៊ានដាច់ចិត្តលក់កូនឲ្យទៅអ្នកដទៃ ទាំងពុំនឹកស្តាយស្រណោះ។

បើទោះបីជាយ៉ាងណាក្តី ទើបតែថ្មីៗនេះប៉ុណ្ណោះ បន្ទាប់ពីរឿងរ៉ាវមួយនេះត្រូវបានបែកធ្លាយ ពោលគឺប៉ូលិសបានទទួលបានរបាយការណ៍សង្ស័យមួយ កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ រហូតឈានដល់ការចុះស៊ើបអង្កេតស្រាវជ្រាវ និងជួយធ្វើអន្តរាគមន៍ផងដែរ។

ឪពុកម្តាយលក់កូនខ្លួនឯង ព្រោះយកលុយសងបំណុលគេ

នៅទីបំផុត ប៉ូលិសក៏បាននាំយកកូនភ្លោះស្រីរងគ្រោះ ត្រលប់មកវិញ (យកពីគ្រួសារដែលបានទិញទៅ) កាលពីថ្ងៃទី២៨ កុម្ភៈ រីឯកូនភ្លោះប្រុសរងគ្រោះត្រូវបាននាំយកមកវិញ កាលពីថ្ងៃទី២ មីនា កន្លងទៅនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានចិន CCTV ។

គ្រួសារដែលបានទទួលទិញកូនភ្លោះប្រុសយកទៅចិញ្ចឹម មានប្រពន្ធឈ្មោះ Xu បាននិយាយថា ដោយសារតែពួកគេបានរៀបការអស់ ៨ឆ្នាំមកហើយ ប៉ុន្តែពុំមានកូននឹងគេ ទើបពួកគេសម្រេចចិត្តទិញកូនគេយកមកចិញ្ចឹម និងចាត់ទុកជាកូនខ្លួនឯងបង្កើត បន្ទាប់ពីឃើញគេប្រកាសលក់កូនលើអនឡាញ។

ឪពុកម្តាយលក់កូនខ្លួនឯង ព្រោះយកលុយសងបំណុលគេ

រីឯគ្រួសារដែលបានទទួលទិញកូនភ្លោះស្រីយកទៅចិញ្ចឹមវិញ ក៏បាននិយាយទាំងក្តុកក្តួលដែរថា គ្រួសាររបស់គាត់មានតែកូនប្រុស ហើយកូនរបស់ពួកគាត់ក៏បានធំធាត់ និងបានចាកចេញទៅឆ្ងាយដែរ ទុកឲ្យពួកគាត់រស់នៅដោយភាពឯកោ ទើបសម្រេចចិត្តទិញកូនស្រីគេមកចិញ្ចឹមបែបនេះ។

គ្រួសារមួយនេះ បានឲ្យដឹងបន្តទៀតថា ពួកគាត់មិនមែនជាអ្នកមានអីនោះទេ ប៉ុន្តែពួកគាត់ពិតជាស្រលាញ់កូនស្រីនេះខ្លាំងណាស់់ (កូនទិញ) ហើយក៏តែងតែមើលថែទាំនាងយ៉ាងល្អ និងទិញរបស់របរសព្វគ្រប់ទាំងអស់ដើម្បីនាង។ ហើយនេះក៏ជាចំណែកដ៏ឈឺចាប់មួយផងដែរ ដែលនាងត្រូវចាកចេញពីពួកគាត់បែបនេះ។

ឪពុកម្តាយលក់កូនខ្លួនឯង ព្រោះយកលុយសងបំណុលគេ

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីខាងលើនេះ ឪពុកម្តាយរបស់កូនភ្លោះប្រុសស្រីរងគ្រោះ ក៏ត្រូវប៉ូលិសចាប់ឃាត់ខ្លួន និងចោទប្រកាន់ពីបទជួញដូរកុមារ ក៏ដូចជានឹងត្រូវចាត់ការបន្តទៅតាមផ្លូវច្បាប់ទៀតផងដែរ។ ចំណែកឯ កុមារភ្លោះប្រុសស្រីនោះវិញ តាមប្រភពបានឲ្យដឹងថា នឹងត្រូវបានគេបញ្ជូនទៅមណ្ឌល ដើម្បីទទួលបានការមើលថែទាំវិញផងដែរ។

ឪពុកម្តាយលក់កូនខ្លួនឯង ព្រោះយកលុយសងបំណុលគេ

គួរឲ្យដឹងបន្ថែមទៀតថា ការចាប់ពង្រត់ និងការជួញដូរកុមារ បានក្លាយទៅជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរបំផុតមួយ នៅក្នុងប្រទេសចិន ដោយនៅក្នុងនោះ ត្រូវបានគេប៉ាន់ប្រមាណថា កុមារប្រមាណ ៧០ ០០០នាក់ ត្រូវបានបាត់ខ្លួនជារៀងរាល់ឆ្នាំ ក្នុងរូបភាពផ្សេងៗដូចជា បង្ខិតបង្ខំឲ្យធ្វើការងារពលកម្ម សុំយកទៅចិញ្ចឹម (ឬជួញដូរ) និងធ្វើជាពេស្យាចារជាដើម។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយ China Daily ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ឪពុកម្តាយលក់កូនខ្លួនឯង ព្រោះយកលុយសងបំណុលគេ
ឪពុកម្តាយលក់កូនខ្លួនឯង ព្រោះយកលុយសងបំណុលគេ
ឪពុកម្តាយលក់កូនខ្លួនឯង ព្រោះយកលុយសងបំណុលគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]