ម៉ាឡេស៊ី៖ មេឆ្កែមួយក្បាល និងកូនឆ្កែ៤ក្បាលផ្សេងទៀត ត្រូវបានមនុស្សបំពុលងាប់យ៉ាងអាណោចអាធ័មបំផុត ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការក្តៅក្រហាយយ៉ាងខ្លាំង។

យោងតាមទំព័រហ្វេសប៊ុកមួយឈ្មោះ SPCA Sandakan បានឱ្យដឹងថា ថ្មីៗនេះ មានមេឆ្កែមួយក្បាល និងកូនឆ្កែ ៤ក្បាលផ្សេងទៀត រស់នៅក្នុងតំបន់ Taman Sejati Ujana ក្នុងទីក្រុង Sandakan ត្រូវបានមនុស្សយកអាហារលាយថ្នាំពុលឱ្យពួកវាស៊ី។ 

ដោយក្នុងនោះយើងឃើញថា មេឆ្កែមួយក្បាល ព្រមទាំងកូនឆ្កែ ៤ក្បាលផ្សេងទៀតត្រូវងាប់យ៉ាងអាណោចអាធ័ម ខណៈពេលមានកូនឆ្កែ ១ក្បាលទៀតនៅមានជីវិត ប៉ុន្តែវាក៏ត្រូវថ្នាំពុលផងដែរ។ ពេលនេះ វាត្រូវបានគេនាំវាទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសត្វហើយ។

យ៉ាងណាមិញ ក្រោយមក មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិ (Comment) រិះគន់ និងសម្តែងភាពក្តៅក្រហាយជាខ្លាំងចំពោះរឿងមួយនេះ។

ដោយក្នុងនោះមានម្នាក់បាននិយាយថា៖

«ពិតជាចង្រៃមែន! អ្នកដែលធ្វើបាបសត្វឆ្កែទាំងនេះ ព្រះនឹងដាក់ទោសពួកគេ។»

អ្នកខ្លះទៀតបានបញ្ចេញមតិថា៖

«អ្នកដែលបំពុលឆ្កែនេះ សូមឱ្យគេ និងក្រុមគ្រួសាររបស់គេស្លាប់យ៉ាងវេទនាបំផុត។ ពិតជាក្រៀមក្រំមែនដែលឃើញបែបនេះ។ ខ្ញុំពិតជាស្រក់ទឹកភ្នែកមែន នៅឃើញស្ថានភាពបែបនេះកើតឡើង។»

វាពិតជារឿងដែលគួរឱ្យសោកស្តាយបំផុត ដែលមនុស្សម្នាមួយចំនួន ចាប់ផ្តើមស្អប់ខ្ពើមសត្វឆ្កែ និងចាប់ផ្តើមធ្វើបាបពួកវា មិនថានៅប្រទេសម៉ាឡេស៊ី និងនៅប្រទេសកម្ពុជានោះទេ។

យ៉ាងណាមិញ យើងពុំគួរធ្វើបាបជីវិតសត្វលោក ដែលគ្មានកំហុសនោះទេ មិនថាសត្វឆ្កែ ឬឆ្មានោះទេ។ បើយើងមិនបានជួយវា សូមយើងកុំទៅធ្វើបាបវាដោយការសម្លាប់ បំពុល ឬទាត់ ធាក់វាអី៕ 

សត្វឆ្កែដែលត្រូវមនុស្សបំពុលងាប់
ឆ្កែមួយក្បាលដែលរស់រានមានជីវិត ពីការបំពុលរបស់មនុស្ស
មតិរិះគន់របស់អ្នកលេងហ្វេសប៊ុក
ឆ្កែមួយក្បាលដែលរស់រានមានជីវិត ពីការបំពុលរបស់មនុស្ស
ឆ្កែមួយក្បាលដែលរស់រានមានជីវិត ពីការបំពុលរបស់មនុស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]