រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាពណ៌ស្ករ បើកដោយនារីវ័យក្មេង ម្នាក់មិនដឹងជាយ៉ាងម៉េច ស្រាប់តែបុករះម៉ូតូវីវ៉ា ពណ៌ក្រហម មួយគ្រឿង រួចជ្រុលទៅបុក រ៉ឺម៉កម៉ូតូអ្នកលក់ចេកអាំង ហើយរុញផ្ទប់ទៅបុក រថយន្តកាមរីឆ្លាមពណ៌ប្រផេះ និងបន្តបុករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ទៀតបន្តបន្ទាប់គ្នា បណ្តាលឱ្យមនុស្ស៣នាក់ រងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ឧប្បត្តិហេតុបុកបន្ត បន្ទាប់គ្នានេះកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៣១ មករា ២០១៣ តាមបណ្តោយផ្លូវលេខ២៧១ ជិតសាលាបឋមសិក្សា ហ៊ុន នាង ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។ ក្នុងហេតុការណ៍នេះបានបង្កឱ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះផងដែរ ។

ក្រោយពេលកើតហេតុនារីជាអ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកដើម្បីសួរនាំ ៕














បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]