ជនបរទេស ៤នាក់ត្រូវបានប៉ូលីសចាប់ខ្លួន  ក្នុងការរត់ពន្ធរបស់មានតម្លៃ ខុសច្បាប់នៅ Roodepoort ក្នុងតំបន់ Johannesburg ទីក្រុង Gauteng នៃអាហ្វ្រិកខាងត្បូង កាលពីថ្ងៃពុធ ៣០ ខែមករា ឆ្នាំ២០១៣។

យ៉ាងណាមិញ យោងតាមអ្នករាយការណ៍មកពីក្រុមកម្លាំង ពិសេសរបស់ប៉ូលីស ដែលមានឈ្មោះថា Paul Ramaloko បាននិយាយថា ប៉ូលីសបានចាប់ខ្លួន អ្នកទាំង៤នាក់នេះ ខណៈពេលដែលទាំងនេះធ្វើដំណើរជាមួយនឹង ឡានកុងតឺនឺមួយគ្រឿង ដែលផ្ទុកដោយមាស៤តោន បើគិតជាទឹកប្រាក់ប្រហែលជាជាង ១៩៥លានដុល្លារអាមេរិច។ លោកបានបន្ថែមទៀតថា បុរសទាំង៤នាក់នេះ ត្រូវបានចាប់ខ្លួន បន្ទាប់ពីខាងក្រុមសើុបអង្កេតពិសេស បានដឹងពីការដំណើរការនៃការជីកមាសខុសច្បាប់ នៅ Roodepoort ។  

សម្រាប់ពេលបច្ចុប្បន្ននេះ អ្នកទាំង៤នឹងត្រូវគេបញ្ជូនទៅកាន់ តុលាការ Roodepoort Magistrate នាថ្ងៃសុក្រ៕


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]