អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid បានស៊ុតចូលគ្រាប់បាល់ជ័យជម្នះយ៉ាងសំខាន់មួយគ្រាប់ និងស្វែងរកបាន ៣ពិន្ទុយ៉ាងសំខាន់បន្ថែមទៀត ទល់នឹងក្រុមបាតតារាង Huesca កាលពីយប់មិញនេះ។

កីឡាកររបស់ Real Madrid
កីឡាកររបស់ Real Madrid

នៅក្នុងការប្រកួតកាលពីយប់មិញនេះ លោក Zidane បានដាក់កូនប្រុសរបស់លោកផ្ទាល់ជាអ្នកចាំទីក្នុងប្រកតទល់នឹង Huesca។ ប៉ុន្តែ Luca Zidane ហាក់មិនទាន់បង្ហាញទម្រង់លេងឱ្យឪពុកទាក់ចិត្តនៅឡើយទេ ពោលគឺអ្នកចាំទីវ័យក្មេងរូបនេះ ត្រូវបានកីឡាករ Juan Camilo របស់ Huesca ស៊ុតទម្លាយសំណាញ់ទីបានសម្រេច ខណៈដែលការប្រកួតទើបតែចាប់ផ្តើមបាន ៣នាទី។ 

គួររម្លឹកថា ការប្រកួតរវាង Real Madrid និង Huesca កាលពីយប់មិញនេះ បានបញ្ចប់ទៅក្នុងលទ្ធផល ៣-២។ គ្រាប់បាល់ទាំង ៣ គ្រាប់របស់ Real ធ្វើបានសម្រេចដោយកីឡាករ Isco, Ceballos និង Benzema ខណៈក្រុម Huesca ធ្វើបានសម្រេចដោយកីឡាករ Juan Hernandez និង Etxeita។

គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី ២៩ នេះ Real Madrid កំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ នៃតារាងចំណាត់ថ្នាក់ La Liga ដោយមាន ៥៧ពិន្ទុក្នុងដៃ៕ 

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖

ការប្រកួតរវាង Real Madrid និង Huesca
ការប្រកួតរវាង Real Madrid និង Huesca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]