អ្នកខ្លះអាយុម្ភៃឆ្នាំមិនទាន់ក៏ការ អ្នកខ្លះទៀតសាមជាងហើយ នៅមិនទាន់រៀបការទៀត តែរឿងអាយុរៀបការមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺ តើអ្នកមានទំនួលខុសត្រូវទៅលើជីវិតគូបានកម្រិតណា? អ្នកអាចប្រើប្រាស់ជីវិតគូរបស់អ្នកបានល្អប៉ុនណា? អ្នកខ្លះ រៀបការលឿន ហើយក៏លែងលះលឿនដូចគ្នា នេះក៏ព្រោះតែរៀបការទាំងខ្វះភាពម្ចាស់ការ ខ្វះទំនួលខុសត្រូវលើខ្លួនឯង និងដៃគូរបស់ខ្លួនផងដែរ។

អាយុអាចគ្រាន់តែជាតួលេខ តែបើអ្នករៀបការនៅអាយុតិចពេកក៏វាមិនល្អដែរ ព្រោះវាប្រឈមជាមួយនឹងការបែកបាក់ អាយុតិច ការគិតក៏រាក់ ភាពអត់ធ្មត់ក៏តិច ការតស៊ូក៏មិនសូវមានដែរ ដូចនេះ ជីវិតគូរបស់អ្នកក៏នឹងងាយប្រេះស្រាំដូចគ្នា។

អាយុកាន់តែច្រើន ការដឹង និងយល់ពីជីវិតក៏កាន់តែកើនឡើងដែរ​ កាលណាអ្នកឆ្លងកាត់ជីវិតរស់នៅម្នាក់ឯងបានកាន់តែច្រើន អ្នកក៏នឹងយល់ពីបញ្ហានៃជីវិតគូបានច្រើនដូចគ្នា មានការអត់ធ្មត់ក៏ខ្ពស់ ការតស៊ូ ការគិតក៏វែងឆ្ងាយ។

កុំប្រញាប់រៀបការព្រោះតែខ្លាចគេថាយើងនៅព្រៅ គ្មានអ្នកណាយក សុខចិត្តរៀបការយឺត សំខាន់ឱ្យតែរើសបានមនុស្សល្អ បានជួបដៃគូជីវិតដែលសមប្រកប។ កុំខ្លាចគេថាយើងចាស់ទើបរៀបការ សំខាន់ យើងចេះប្រើជីវិត យើងមានមុខរបរ មានការងារ អាចរកចំណូលមកផ្គត់ផ្គង់គ្រួសារយើងបាន អាចដឹងពីភាពរាក់ជ្រៅ ក្ដៅត្រជាក់នៃជីវិតគូ យើងចិត្តធ្ងន់ អាចអត់ធន់ អត់ធ្មត់បានគ្រប់រឿង ដូចនេះ ជីវិតគូរបស់យើង ក៏នឹងមានក្ដីសុខ សុភមង្គល មិនងាយប៉ះពាល់ មិនងាយបែកបាក់ឡើយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]