កាលពីមុនៗអ្នកប្រហែលជាធ្លាប់បានដឹងច្រើនហើយពីអត្ថប្រយោជន៍នៃការទទួលទានផ្លែចេកដែលល្អទាំងសម្រាប់សុខភាពរាងកាយ និងសម្រស់ផងដែរ។ ទោះជាយ៉ាងនេះក្តី ថ្មីៗនេះគេក៏បានរកឃើញរូបមន្តថ្មីដែលអាចទាញប្រយោជន៍ពីផ្លែចេកបានដូចគ្នា នោះគឺការចម្រាញ់ប្រេងពីផ្លែចេក ដែលអាចយកមកថែសម្រស់ស្បែក និងសរសៃសក់បានយ៉ាងល្អទៀតផង ឯងវិធីធ្វើក៏ងាយៗទៀត។

ដូច្នេះចង់ដឹងដឹងថាវិធីធ្វើប្រេងពីផ្លែចេកយ៉ាងណា និងមានប្រយោជន៍សម្រាប់សុខភាព និងសម្រស់យ៉ាងណានោះ មកតាមដានទាំងអស់គ្នា៖

ប្រេងផ្លែចេក

# វិធីធ្វើប្រេងផ្លែចេក

- ជាដំបូងរកសម្បកផ្លែចេកស្រស់ៗមកកាត់តូចៗ រួចច្រកចូលថង់ផ្លាស្ទិច ហើយកិន ឬដុំវាឱ្យហ្មត់ល្អ

- បន្ទាប់មកយកសម្បកចេកដែលកិនហ្មត់រួចនោះ ដាក់ចូលទៅក្នុងក្រឡថ្មមួយ ដោយបន្ថែមជាមួយនឹងប្រេង Almond ឬប្រេងដទៃទៀតដែលជាចំណូលចិត្តរបស់អ្នកក៏បានដូចជាប្រេងដូង ឬប្រេងអូលីវ ក្នុងបរិមាណសមល្មម

វិធិធ្វើប្រេងផ្លែចេក

- រួចយកក្រឡនោះទៅហាលក្រោមកម្តៅថ្ងៃ រយៈពេល ២ ទៅ៣ថ្ងៃ តែកុំភ្លេចក្រឡុកក្រឡនេះជារៀងរាល់២ម៉ោងម្តង។

- អ្នកត្រូវអនុវុត្តវិធីទាំងនេះឱ្យបានច្រើនដងរួចច្រោះយកតែប្រេង ចាក់ចូលទៅក្នុងក្រឡទី១ រហូតដល់អ្នកយល់ថាប្រេងផ្លែចេកនេះមានក្លិនឆួលល្អហើយ ចាំយកប្រេងនេះទុកប្រើប្រាស់ជាការស្រេច។ 

វិធីធ្វើប្រេងផ្លែចេក

# គុណប្រយោជន៍នៃប្រេងផ្លែចេក

សម្រាប់លាបលើស្បែក

១. ប្រេងផ្លែចេកអាចជូយផ្តល់សំណើមដល់ស្បែករបស់អ្នក ផ្តល់តុល្យភាពកម្រិត pH ដល់ស្បែក ការពារ និងព្យាបាលបញ្ហាស្បែកស្ងួត របក និងប្រេះផ្សេងៗបានយ៉ាងណា។

២. ជួយប្រឆាំង និងការពារផល់ប៉ះពាល់នានាពីកម្តៅព្រះអាទិត្យដូចជា ប្រឆាំងនឹងស្បែកស្ងួត ឡើងកន្ទួល រមាស់ និងក្រហមរលាកផ្សេងៗ។

៣. ជួយបន្តឹងស្បែកមុខ ការពារ និងព្យាបាលបញ្ហាស្បែកជ្រួញ ប្រឆាំងនឹងភាពចាស់ ជាពិសេសអាចធ្វើឱ្យស្បែកទន់ស្អាតក្មេងជាងវ័យ។

៤. ជួយលុបបំបាត់ស្នាមផ្សេងៗលើផ្ទៃមុខ ដូចជាស្នាមមុន ស្នាមខ្មៅ ស្នាមជាំ និងស្នាមអាចម៍រុយជាដើម។

៥. ជួយបំបាត់ស្បែកដែលឡើងខ្មៅស្រអាប់ និងធ្វើឱ្យពណ៌ស្បែកស្រស់ថ្លា និងភ្លឺរលោងជាងមុន។

ប្រេងផ្លែចេកសម្រាប់លាបលើស្បែក

សម្រាប់លាបលើសរសៃសក់

៦.ជួយធ្វើឱ្យសរសៃសក់ទន់រលោង និងជួយព្យាបាលបញ្ហាសរសៃសក់ស្ងួត និងទន់ខ្សោយឱ្យមានទម្ងន់ឡើងវិញ ដោយយកប្រេងនេះទៅកម្តៅឱ្យនៅក្តៅឧណ្ហៗរួចយកម៉ាស្សាសរសៃសក់ជាការស្រេច

៧. អាចប្រើជាក្រែមអប់ ឬបន្ទន់សក់ ដើម្បីជួយផ្តល់កម្រិត pH ដល់សរសៃសក់ ការពារ និងព្យាបាលសក់ស្ងួត ជ្រុះ និងខូចផងដែរ

៨. ប្រឆាំង និងព្យាបាលបញ្ហាឡើងអង្គែរ និងជួយកាត់បន្ថយសក់ដែលឡើងប្រេងផង និងការពារកុំឱ្យសក់ស្ងួតបានយ៉ាងល្អទៀតផង

៩. ជួយធ្វើឱ្យសរសៃសក់ភ្លឺរលោង ហើយធ្វើឱ្យសក់ដុះលូតលាស់ក្រាស់ល្អ ថែមទាំងការពារផលប៉ះពាល់នានាចំពោះស្បែកក្បាលដោយសារតែកម្តៅព្រះអាទិត្យផងដែរ។

១០.ជួយឱ្យសក់វែងលូតលាស់ល្អ ប្រឆាំងនឹងការជ្រុះសក់ សល់ស្តើង និងបញ្ហាទំពែកក្បាល ជាពិសេសគឺធ្វើឱ្យប្ញសសក់កាន់តែរឹងមាំពីស្រទាប់ខាងក្នុងទៀតផង៕

ប្រេងផ្លែចេកសម្រាប់លាបលើសរសៃសក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]