ភ្នំពេញ៖ ដូចដែលប្រិយមិត្តរួចមកហើយពីតារាចម្រៀង វ័យក្មេង និងជាតារាចម្រៀងដែលមានសំឡេងធ្ងន់នោះគឺ នាយ ចឺម ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាហ្វេនរបស់ខ្លួនមិន ថាក្នុងស្រុក ឬក្រៅស្រុកនោះទេ។ 

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីអ៊ីនស្តារក្រាម ផ្លូវការរបស់តារាចម្រៀង នាយ ចឺម បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងទិដ្ឋភាពផ្ទះវីឡាដ៏ធំរបស់ខ្លួន

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា តារាចម្រៀងប្រុស វ័យក្មេងកំពុងកើបលុយលើវិថីសិល្បៈរូបនេះ បានបង្ហាញពីទិដ្ឋភាព វីឡាដ៏ស្រស់ស្អាតរបស់ខ្លួនដែលបានសាងសង់សម្រេចបាន ៩៥ ភាគរយ និងធ្វើពិធីឡើងផ្ទះ ក្នុងពេលឆាប់ៗនេះ។

គួររម្លឹកដែលថា ទំហំទឹកប្រាក់ដែល តារាចម្រៀងពហុជំនាញ រូបនេះបានត្រៀមចំណាយ ទៅដល់ ២០ម៉ឺនដុល្លារ ឯណោះ ក្នុងការសាងសង់ផ្ទះវីឡាមួយនេះ បើតាមលោក បានរៀបរាប់មកកាន់ ខ្មែរឡូត កាលពីកន្លងមក៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នាណា៖

នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
ផ្ទះវីឡា របស់ នាយ ចឺម
ផ្ទះវីឡា របស់ នាយ ចឺម
ផ្ទះវីឡា របស់ នាយ ចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម