យោងទៅតាមគេហទំព័ររបស់ឌេលីម៉ែល បានឲ្យដឹងថា ស្ដ្រីជាជនជាតិចិនម្នាក់ បានក្លាយជាមនុស្ស ដែលកំពុងតែទទួលការចាប់អារម្មណ៍ពី អ្នកប្រើប្រាស់អ៊ិនធើណេត បន្ទាប់ពីរូបភាពរបស់នាង ដែលនាង ឲ្យកូនប្រុសបត់ជើងធំនៅលើឥដ្ឋក្នុង ព្រលានយន្ដហោះតៃវ៉ាន់ ដែលមានចំងាយមិនឆ្ងាយប៉ុន្មានពីបន្ទប់ទឹក ត្រូវបានផ្សព្វផ្សាយ។

យ៉ាងណាមិញ រូបភាពរបស់នាង ត្រូវបានគេយកមកចែកចាយនៅក្នុង NowNews ដែលថតបានដោយអ្នកទេសចរមួយរូប។ នៅក្នុងរូបភាពនេះ បានបង្ហាញពី ស្ដ្រីមួយរូបបានឲ្យកូនរបស់ខ្លួន បត់ជើងធំនៅកណ្ដាលវាល ខណៈពេលដែលបន្ទប់ទឹកនៅមិនឆ្ងាយ ពីកន្លែងដែលពួកគេបានអង្គុយ យោងទៅតាមអ្នកថតរូបបាននិយាយ។

ជាមួយនឹងរូបភាពនេះ ត្រូវបានគេហទំព័រមួយរបស់ជនជាតិតៃវ៉ាន់ បាននិយាយថា បន្ទប់ទឹកសាធារណៈរបស់ប្រទេសចិន មិនសូវជាមាននោះទេ ដូចនេះអាចជាអ្វីដែលពួកគេទំលាប់ធ្វើបែបនេះ។ និយាយមកដល់បណ្ដាញទំនាក់ទំនងសង្គមរបស់ប្រទេសចិនវិញ គឺ Weibo ក៏ត្រូវបានគេចែកចាយរូបភាពនេះផងដែរ ដែលនេះបានធ្វើប្រជាជនជាច្រើនរបស់ប្រទេសចិន មានភាពអាម៉ាស និងខ្មាស់អៀនជាខ្លាំង។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះស្ដ្រីមួយរូបនេះ ដែលហ៊ានឲ្យកូនរបស់ខ្លួន បត់ជើងធំនៅ ក្នុងព្រលានយន្ដហោះ អន្ដរជាតិបែបនេះ?

សូមមើលរូបភាពខាងក្រោម៖


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]