ភ្នំពេញ៖ ក្រោយពេលទើបប្រកាសចេញថត MV បទ «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» ដែលជាបទល្បីល្បាញរបស់តារាចម្រៀងកូនកំព្រាលោក វង្ស ថាណាន់ ពេលនេះលោកក៏កំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងផងដែរសំណាក់ទស្សនិកជន។ ស្របពេលជាមួយគ្នានេះលោក វង្ស ថាណាន់ ក៏បានលើកយកបទចម្រៀងចំនួន ៣ បទតែម្តង យកមកច្រៀង Cover សាឡើងវិញយ៉ាងពីរោះ ខណៈដែលបទចម្រៀងថ្មីៗនោះ ក៏ស្របទៅនឹងបរិបទនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើង ដើម្បីឱ្យបងប្អូនខ្មែរទាំងអស់បានរាំលេងកម្សាន្តសប្បាយផងដែរ។

បទចម្រៀង ដែលបានចេញបង្ហោះក្ដៅៗនេះក៏ត្រូវបានគេកត់សម្គាល់ថា ទាំងអត្ថន័យ និងទឹកដមសម្លេងរបស់លោកគឺពិតជាពីរោះគួរឱ្យចង់ស្ដាប់ ដោយរួមមានដូចជាបទ «ស្រលាញ់បងទៅអូន» បកស្រាយរួមជាមួយនឹងតារាចម្រៀង ជាតិ សុច្ចកា បទ «ល្មមភ្ញាក់ខ្លួនហើយបង» បកស្រាយជាមួយដៃគូស្និទ្ធក្នុងពិភពចម្រៀងគឺកញ្ញា គង់ កែវមរកត និងបទ «ផ្កាក្រពុំ» ដែលលោកបកស្រាយម្នាក់ឯង។ 

បទទាំង៣នេះ បើទោះជាបទប្រភេទ Cover ប៉ុន្តែគេកត់សម្គាល់ថា លោកច្រៀងឡើងវិញបានយ៉ាងពីរោះ ហើយចង្វាក់ភ្លេងដែលបានលេងជាថ្មី ក៏គួរឱ្យចង់រាំក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះតែម្ដង។

លោក វង្ស ថាណាន់ បញ្ជាក់ថា ហេតុផលដែលលោក Cover បទទាំង ៣ នោះ គឺដោយសារតែបទទាំង ៣ នេះជាបទដែលលោកស្រលាញ់ និងជាបទដែលមានចង្វាក់ប្រភេទរាំវង់ និងចូកកំពឹស ដែលលោកយល់ថា អ្នកគាំទ្រអាចរាំលេងបាន។ ក្នុងនោះ លោកក៏ចង់ឱ្យបទចាស់ៗទាំងនោះ នៅតែដក់ក្នុងអារម្មណ៍មហាជនផងដែរ ទើបលោកចំណាយពេល ដោយធ្វើ ៣ បទនេះព្រមគ្នាតែម្ដង៕

តោះចង់ដឹងថាបទទាំង ៣ ស្ដាប់ហើយពីរោះ និងគួរឱ្យចង់រាំកម្សាន្តប៉ុណ្ណា សូមអញ្ជើញរីករាយស្ដាប់កម្សាន្តដូចខាងក្រោមនេះទាំងអស់គ្នា៖ 

លោក វង្ស ថាណាន់
លោក វង្ស ថាណាន់
លោក វង្ស ថាណាន់
លោក វង្ស ថាណាន់
លោក វង្ស ថាណាន់
គង់ កែវមរកត និង វង្ស ថាណាន់
គង់ កែវមរកត និង វង្ស ថាណាន់
វង្ស ថាណាន់​ និង ជាតិ សុច្ចកា
គង់ កែវមរកត វង្ស ថាណាន់ និង ជាតិ សុច្ចកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វង្ស ថាណាន់