ភ្នំពេញ៖ បើនិយាយឈ្មោះ បេនីយ៉ាំង អ្នកណាមិនស្គាល់ ពីនាង បើទោះបីជា ស្រីស្អាតរូបនេះ បានចាកឆ្ងាយពីពិភពសិល្បៈអស់មួយរយៈធំក៏ពិតមែន តែរូបនាង នៅតែធ្វើឲ្យ មហាជនចងចាំមុខនាងមិនភ្លេចនោះទេ។

ជាពិសេស មួយរយៈចុងក្រោយនេះដែរ ប្រិយមិត្តដែលឧស្សាហ៍តាមដាន នូវជីវិតឯកជនរបស់ បេនីយ៉ាំង ប្រហែលជាដឹងរួចហើយ ថារូបនាង បានកែសម្ផស្សបន្ថែម ដើម្បីទទួលបានសម្រស់ស្រស់ស្អាតជាងមុន។ ក្នុងនោះ នាងក៏ព្យាយាម ព្យាបាលច្រមុះរបស់នាង ដោយយកសាច់ត្រង់សៀតផ្កា ទៅជំនួសលើសាច់ច្រមុះវិញ ប៉ុន្តែទន្ទឹមនឹងការព្យាបាលច្រមុះនេះដែរ រូបនាង​ក៏បាន​យកពេល ទៅធ្វើភ្នែក និងចាក់មាត់បន្ថែមផងដែរ។

ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើល កាលពីយប់មិញ បេនីយ៉ាំង ក៏បានទម្លាយនូវមុខមាត់ថ្មី ដោយពេលនេះ នាងអាចតុបតែងមុខបានវិញហើយ ក្រោយផ្អាកអស់មួយរយៈ។ ជាមួយគ្នានោះដែរ គេសង្កេតឃើញថា មុខមាត់របស់នាង ពិតជាប្លែកខ្លាំងបំផុត ស្ទើរតែអាចនិយាយបានថា ដូចជាមនុស្ស២ផ្សេងគ្នា រាងមុខតូចជាងមុន និងស្អាតមួយកម្រិតផងដែរ៕

តោះទៅមើលមុខរបស់នាង នាពេលនេះទាំងអស់គ្នា៖

សម្រស់នាងពីមុន
សម្រស់នាងពីមុន
សម្រស់នាងពីមុន
អំឡុងព្យាបាល
សម្រស់នាង កាលពីយប់មិញ
សម្រស់នាង កាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង