អង់គ្លេស៖ លោក Ole Gunnar Solskjaer កំពុងចាប់អារម្មណ៍ និងត្រៀមលក្ខណៈចរចាក្នុងការនាំយកកីឡាករ Aaron Wan-Bissaka មកកាន់ Manchester United នារដូវក្តៅខាងមុខនេះ។ អ្នកចាត់ការថ្មីរបស់ក្លិបបិសាចក្រហមរូបនេះ ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករវ័យក្មេងម្នាក់នេះ ហើយទំនងជាអាចនាំយករូបគេមកដើម្បីជំនួសកន្លែងរបស់កីឡាករ Antonio Valacia ផងដែរ។ យ៉ាងណាមិញ Man UTD ទំនងជាអាចមានការលំបាកក្នុងការប្រជែយកកីឡាករវ័យក្មេងរូបនេះ ខណៈដែលក្លិបគូប្រជែងរួមទីក្រុង Man City ក៏កំពុងចង់ចរចាជាមួយ Crystal Palace ដូចគ្នា។

កីឡាករ Aaron Wan-Bissaka
លោក Ole Gunnar Solskjaer

Wan-Bissaka ទើបតែបង្ហាញខ្លួនសម្រាប់ Crystal Palace បានចំនួន ៣៤ដងតែប៉ុណ្ណោះ ប៉ុន្តែកីឡាកររូបនេះត្រូវបានគេចាត់ទុកថា ជាខ្សែការពារដែលមានទម្រង់លេងល្អម្នាក់ ក្រោយការបង្ហាញខ្លួនជាបន្តបន្ទាប់ជាមួយក្រុមជម្រើសជាតិ U-21 របស់អង់គ្លេស ២ប្រកួតកន្លងមក។

ដោយឡែកលោក Ole ទំនងជានឹងអាចនាំចូលកីឡាករក្នុងតំណែងខ្សែការពារស្តាំ ក៏ដូចជាខ្សែបម្រើ ២រូប រួមទាំងស្លាបស្តាំម្នាក់ផងដែរនារដូវក្តៅនេះ សម្រាប់ជំនួសកីឡាករដែលនឹងចាកចេញពី Manchester United នៅពេលខាងមុខ។ ចំពោះកីឡាករដែលគេរំពឹងថានឹងអាចចាកចេញរួមមាន Ander Herrera, Juan mata, Mateo Darmain និងកីឡាករ Antonio Valancia៕ 

កីឡាករ Aaron Wan-Bissaka
កីឡាករ Aaron Wan-Bissaka
កីឡាករ Antonio Valacia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]