កូរ៉េខាងត្បូង ៖ នេះបើយោងតាម គេហទំព័រអ្នកគាំទ្រដ៏ល្បីមួយ របស់ក្រុម 2NE1 បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ Sandara Park បង្ហាញអារម្មណ៍ពិតរបស់នាង ក្រោយពីបានបញ្ចប់ថត វីដេអូចម្រៀងជាមួយនឹង Park Bom ដែលជាអតីតមិត្តរួមក្រុម ជាទីស្រលាញ់។

ក្នុងនោះដែរ Sandara បាននិយាយដោយស្មោះត្រង់ថា ទោះបីជានាងចូលចិត្តនិយាយលេងច្រើន ក៏ពិតពិតមែន ប៉ុន្តែបើឲ្យនិយាយចេញពីចិត្តតែម្ដងនោះ គឺនាងពិតជាចង់ជូនពរ Park Bom ឲ្យជួបតែរឿងល្អៗ នៅក្នុងជីវិត ពិសេសជីវិតជាតារារបស់នាង ដែលទើបតែត្រលប់មកវិញថ្មីៗនេះ។

តារាស្រីសាច់ចាំរូបនេះ ក៏បានបន្តទៀតថា នាងសង្ឃឹមយ៉ាងមុតមាំថា នាងនិងអតីតសមាជិកក្រុម 2NE1 រូបនេះ អាចមានឱកាស ធ្វើការរួមគ្នាជាថ្មីម្ដងទៀត។ Sandara បានអះអាងចំពោះមុខហ្វេនថា ពួកគេនៅតែគិតពីហ្វេនជានិច្ច។

ទន្ទឹមនឹងនេះដែរ អ្វីដែលដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែរំភើបចិត្តបំផុតនោះគឺ Sandara បានបង្ហាញថា នាងបានដើររកទិញ អាល់ប៊ុមរបស់ Park Bom យ៉ាងយូរ រហូតដល់ទៅ ២កន្លែងនៅក្រុងទីក្រុង Seoul ប៉ុន្តែអ្នកលក់ប្រាប់ថា វាត្រូវបានលក់អស់ទៅហើយ ជាហេតុធ្វើឲ្យនាងរំភើបចិត្តខ្លាំងណាស់។ ស្មានមិនដល់សោះថា ដល់កន្លែងទី ៣ ទើបមានលក់ ហើយវានៅសល់ត្រឹមតែ ៧បន្ទះប៉ុណ្ណោះ។ Sandara បានទិញយកវាទាំងអស់។ នាងបន្តទាំងកំប្លែងថា នាងសង្ឃឹមថានឹងទទួលហត្ថលេខាពី Park Bom។

ដំណឹងនេះ បានធ្វើឲ្យ ក្រុមអ្នកគាំទ្រ 2NE1 នៅជុំវិញពិភពលោក រំភើបចិត្តយ៉ាងខ្លាំង។ ជាការពិតណាស់ សម្រាប់ទឹកចិត្តអ្នកគាំទ្រ គ្មានអ្វីដែលគួរឲ្យរីករាយជាង បានឃើញសមាជិកក្រុមចម្រៀង ដែលជាយើងពេញចិត្ត បង្ហាញក្ដីស្រលាញ់ ចំពោះគ្នាទៅវិញទៅមក បែបនេះឡើយ៕

ប្រភព ៖ ហ្វេសប៊ុក : 2NE1 កម្ពុជា

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Sandara និង Park Bom
រូបភាព Sandara និង Park Bom
រូបភាព Sandara
រូបភាព Park Bom
រូបភាព Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]