តារាម៉ូដែលដែលបានកែប្រែខ្លួនរបស់នាង ឲ្យទៅជាមនុស្សតុក្កតា បាប៊ី Barbie ពិតៗនោះ ឥលូវនេះបានជួបជាមួយមនុស្ស ដែលក្នុងរឿងតុក្កតាឈ្មោះថា ខេន (Ken) ហើយ ក៏ប៉ុន្ដែពួកគេមានលក្ខណៈជាច្រើនដែរ មិនត្រូវគ្នា។

តារាបាប៊ីស្រី Valeria Lukyanova អាយុ២៣ឆ្នាំ គឺជាអ្នកដំណាងឲ្យកូនក្រមុំតុក្កតា ដែលមានសក់ពណ៌ទង់ដែង ចង្កេះអង្ក្រង និងដើមទ្រូងធំ។ ចំនែកឯលោក Justin Jedlica អាយុ៣២ឆ្នាំ បានចំណាយប្រាស់អស់ ៧ម៉ឺនផោន ដែលស្មើរនឹង១១ម៉ឺនដុល្លារ អារមេរិក ក្នុងការវះកាត់កែប្រែរូបមនុស្សរបស់គាត់ ឲ្យទៅជារូបតុក្កតាសង្សារបស់ បាប៊ី ដែលមានឈ្មោះថា ខេន។

នៅពេលដែលពួកគេបានជួបគ្នានៅឯទីក្រុង ញ៉ូយ៉ក ពួកគេបាននាំគ្នាថតរូបជាមួយគ្នាភ្លាម ដើម្បីទុកជាអនុស្សាវរីន៍។

លោក Justin មានយោបល់ទៅលើកញ្ញា Valeria ថា សម្រស់របស់នាងគឺបានមកពី ការលាបម្សៅ ហើយសក់ក៏ក្លែងក្លាយ ថែមទាំងប្រើគ្រឿងរឹបចង្កេះថែមទៀត។ ចំនែកឯកញ្ញា Valeria ក៏មិនបាននៅស្ងៀមដែរ នាងបានឆ្លើយតបទៅលោក Justin វិញថា លោកនិយាយអាក្រក់ពីខ្ញុំ តែលោកធ្វើការវះកាត់ចំនួន ៩០ដង ផ្ទុយទៅវិញខ្ញុំធ្វើតែម្ដងគត់។ នាងមិនបានលាក់បាំងថា នាងធ្វើការវះកាត់នោះទេ គឺនាងចង់បាននូវរូបរាងដ៏ស្រស់ស្អាត តែមិនគួរណា លោក Justin ការវះកាត់របស់នាងនោះទេ។ នាងគិតថាលោក Justin មានរូបរាងសង្ហារតែទាស់ត្រង់បបូរមាត់គេ ដូចជាធ្វើជ្រុលពេកហើយ។

យ៉ាងណាមិញ ពួកគេនៅតែជាមនុស្សតុក្កតាដែល ស្រស់ស្អាត និងសង្ហារ ដែលបានជាប់ក្នុងឯកក្កកម្មពិភពលោកផងដែរ។ កាលពីថ្ងៃសៅរិ៍មុននេះ លោក Justin បានបង្ហោះរូបរបស់គាត់ជាមួយនឹងនារីម្នាក់ ដែលក៏ជាអ្នកចូលចិត្តក្នុងការវះកាត់រាងកាយដែរនោះ មានឈ្មោះថា Paula Simonds ដែលដើមទ្រូងទំហំ MMM។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ តារាតុក្កតាទាំងពីរនេះ និងយល់យ៉ាងណាចំពោះការវះកាត់កែរមុខមាត់?











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]