អង់គ្លេស៖ បើទោះបីជាការប្រកួតពានរង្វាន់ English Premier League ទើបតែមកដល់សប្តាហ៍ទី៣២ ក៏ពិតមែន ប៉ុន្តែក្រោយបញ្ចប់ការប្រកួតកាលពីយប់មិញនេះ បានរកឃើញក្រុមដំបូងគេដែលត្រូវកាត់ចេញពី EPL នារដូវកាលនេះហើយ។ ក្លិបបាល់ទាត់ Huddersfield Town គឺជាក្លិបបាល់ទាត់ដំបូងគេ ដែលត្រូវកាត់ចេញពីពានរង្វាន់ EPL នារដូវកាលនេះ ក្រោយពីក្លិបបានបន្តចាញ់ក្រុម Crystal Palace កាលពីយប់មិញនេះ និងមានត្រឹមតែ ១៤ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន ៣២សប្តាហ៍កន្លងទៅ។

ក្រុម Huddersfield Town
ក្រុម Huddersfield Town

ក្រុម Huddersfield Town អាចរកបានជ័យជម្នះត្រឹមតែ ៣ដងប៉ុណ្ណោះ ក្នុង ៣១សប្តាហ៍ មុននឹងត្រៀមប៉ះ Crystal Palace នាសប្តាហ៍ទី ៣២ នេះ ដែលជាប្រកួតដ៏សំខាន់បំផុត សម្រាប់ការពារខ្លួនពីការកាត់ចោល និងបន្តបង្ហាញខ្លួននៅ EPL នារដូវកាលក្រោយ។ ប៉ុន្តែក្រោយពីបន្តបរាជ័យនាយប់មិញនេះ Huddersfield បានបាត់បង់ឱកាសទាំងស្រុងតែម្តង និងបានក្លាយជាក្រុមទី១ ដែលត្រូវបានកាត់ទៅក្របខណ្ឌ Championship នារដូវកាលនេះ។ Huddersfield ស្ថិតនៅក្រោមក្រុម Burnley ដែលកំពុងឈរចំណាត់ថ្នាក់លេខ ១៧ ចំនួន ១៩ ពិន្ទុ ខណៈដែលនៅសល់ការប្រកួតចំនួន ៦ទៀតតែប៉ុណ្ណោះ ពោលបើទោះបីជាឈ្នះគ្រប់ប្រកួតខាងមុខ ក៏នៅតែត្រូវកាត់ចោលដដែលនាចុងបញ្ចប់រដូវកាល។

សូមបញ្ជាក់ថា ក្រៅពី Huddersfield Town ក្រុម Fulham ក៏កំពុងតែប្រឈមនិងស្ថានភាពនេះដូចគ្នា ដោយមានត្រឹមតែ ១៧ពិន្ទុប៉ុណ្ណោះក្រោយបញ្ចប់ការប្រកួត ៣២សប្តាហ៍កន្លងទៅ៕

កីឡាករក្រុម Huddersfield Town
ក្រុម Fulham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]