កំពត៖ នៅខេត្តកំពតថ្មីៗ មានតារាស្រីវ័យក្មេងរូបស្រស់​​ ពីររូប បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលមួយនៅក្នុងការប្រគំតន្ត្រីបែបROCK ដ៏ធំមហិមារបស់ភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រង BOOSTRONG ROCK ON FIRE កាលពីថ្ងៃទី៣០ មិនាថ្មីៗនេះ​​​​​ ​ដោយកញ្ញាវី ឌីណែត និងកញ្ញារ៉េត ស៊ូហ្សាណា ROCKជាមួយគ្នា ស្ទើរតែមិនគួរឲ្យជឿសោះឡើយ។

កាលពីថ្ងៃសៅរ៍ ថ្មីៗកន្លងទៅ នៅក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីបែបROCK ដ៏ធំមហិមារបស់ភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង មានការចូលរួមសម្ដែង សុទ្ធតែកំពូលតារាចម្រៀងROCK ច្រៀងនិងសម្ដែង​​​​​ តាមចង្វាក់ROCKយ៉ាងកក្រើកគ្រប់ៗគ្នាមានទាំងតារាចម្រៀងក្មេងៗនិងតារាចម្រៀងធំៗជាច្រើនដួង។

ក្នុងនោះដែរ កញ្ញាវី ឌីណែត និងកញ្ញារ៉េត ស៊ូហ្សាណា ក៏មិនធម្មតាដែរ កំពូលតារាចម្រៀងROCK ស្រីទាំងពីរ បានចាប់ដៃគ្នារួមសំនៀង រួមឆាកតែមួយស្រែកចង្វាក់ ROCKដល់ទៅ២បទឆ្លើយឆ្លងគ្នា លើឆាកតន្ត្រីROCK ដ៏ធំមហិមាប៊ូសស្ត្រង ធ្វើឲ្យបងប្អូនយើងឈរទស្សនាស្ទើរភ្លឹកស្រែកហ៊ោ និងលោតតាមកំពូលតារាចម្រៀងយើងគ្រប់ៗគ្នា។

ជាការពិតណាស់ សម្លេងអ្នកទាំងពីរទាំងរ៉េត ស៊ូហ្សាណា និងវី ឌីណែត ម្នាក់ៗស្រែកស្ទើរបែកបាស រហូតមានអ្នកខ្លះសរសើរថាសំលេងអីក៏ល្អម្ល់េះ ស្រែកគ្មានគូប្រៀបឡើយនេះបានសមជាការប្រគំតន្ត្រីបែបរ៉ករ៉កដ៏ធំមហិមាមែន។

គ្រប់ៗគ្នាដែលបាន ទៅចូលរួមក្នុងការប្រគំតន្ត្រីRockដ៏ធំមហិមានេះ ពិតជាសប្បាយ​លើសសប្បាយទៅទៀត​ ដោយមានអ្នកខ្លះ បានឈ្នះទាំងរង្វាន់ទៀតផង៕

រ៉េត ស៊ូហ្សាណា និង វី ឌីណែត
រ៉េត ស៊ូហ្សាណា និង វី ឌីណែត
រ៉េត ស៊ូហ្សាណា និង វី ឌីណែត
រ៉េត ស៊ូហ្សាណា និង វី ឌីណែត
រ៉េត ស៊ូហ្សាណា និង វី ឌីណែត
រ៉េត ស៊ូហ្សាណា និង វី ឌីណែត
រ៉េត ស៊ូហ្សាណា និង វី ឌីណែត
រ៉េត ស៊ូហ្សាណា និង វី ឌីណែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា