កាលពីមុនៗអ្នកប្រាកដជាបានដឹងរួចមកហើយថា ស្លឹកគ្រៃ និងក្រូចឆ្មារសុទ្ធតែជាគ្រឿងផ្សំពិសេសៗដែលល្អចំពោះសុខភាព ទាំងការច្នៃជាតែស្លឹកគ្រៃ និងជាទឹកក្រូចឆ្មារតែម្តង ដែលគេបានដឹងថាមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយទាំងមូល និងជំនួយសម្រស់ផងដែរ។

ប៉ុន្តែដោយឡែកពេលនេះ គេក៏បានរកឃើញថា ការផលិតតែដែលផ្សំពីស្លឹកគ្រៃ និងក្រូចឆ្មារលាយបញ្ចូលគ្នា រឹតតែមានប្រយោជន៍ចំពោះសុខភាពសម្រស់ទ្វេរដងដែលមិនអាចរំលងបាន ហើយវិធីធ្វើក៏ងាយៗទៀត។

ដូច្នេះចង់ដឹងថាតែស្លឹកគ្រៃ និងក្រួចឆ្មារមានប្រយោជន៍យ៉ាងណា និងវិធីធ្វើដូចម្តេច តោះ!មកតាមដានទាំងអស់គ្នា៖

វិធីធ្វើតែស្លឹកគ្រៃក្រូចឆ្មារ

# វិធីធ្វើតែស្លឹកគ្រៃក្រូចឆ្មារ

គ្រឿងផ្សំ

- ក្រូចឆ្មារ ២ផ្លែ

- ស្លឹក និងដើមស្លឹកគ្រៃ ៣ដើម

- កញ្ចប់តែ ១កញ្ចប់ (តែអ្វីក៏បាន)

- ទឹកស្អាត ៥កែវ

វិធីធ្វើតែស្លឹកគ្រៃក្រូចឆ្មារ
វិធីធ្វើតែស្លឹកគ្រៃក្រូចឆ្មារ

ការអនុវត្ត

- ជាដំបូងលាងស្លឹកគ្រៃ និងក្រូចឆ្មារឱ្យបានស្អាតល្អ រួចហាន់ស្លឹកគ្រៃឱ្យរាងតូចល្អិតៗ ហើយកាត់ក្រូចឆ្មារជាដុំៗក៏បានជាចំណិតក៏បានដោយមិនបាច់ចិតសម្បកចេញ

- បន្ទាប់មកដាក់ទឹក បង់ស្លឹកគ្រៃ ក្រូចឆ្មារ និងកញ្ចប់តែចូល ដាំឱ្យពុះរហូតដល់ហួតសល់ទឹកត្រឹមតែ ២កែវចាំបិទភ្លើង។

- អ្នកអាចទទួលទានទឹកតែនេះយ៉ាងហោច១ថ្ងៃ ២កែវទាំងនៅក្តៅឧណ្ហៗទើបជាការប្រសើរចំពោះសុខភាព។

វិធីធ្វើតែស្លឹកគ្រៃក្រូចឆ្មារ

# អត្ថប្រយោជន៍តែស្លឹកគ្រៃក្រូចឆ្មារ

១. សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពាររាងកាយពីផលប៉ះពាល់ផ្សេងៗ និងធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ ប្រឆាំងពីជំងឺឆ្លងដទៃទៀត។

២. មានសារធាតុដែលប្រឆាំងនឹងមេរោគបាក់តេរី ដែលបង្កបញ្ហាដល់សុខភាពក្រពះពោះវៀន កម្ចាត់ប៉ារ៉ាសិត និងការកើតជំងឺទាក់ទងនឹងក្រពះពោះវៀនផ្សេងៗផងដែរ។    

៣. ដើរតួជាសារធាតុដែលជួយបណ្តេញជាតិពុលអាក្រក់ៗចេញពីរាងកាយ ជាពិសេសគឺជួយលាងផ្លូវពោះវៀន និងលាងតម្រងនោមទៀតផង។

អត្ថប្រយោជន៍តែស្លឹកគ្រៃក្រូចឆ្មារ

៤. ជួយបំបាត់អាការអស់កម្លាំង និងរាងកាយទន់ខ្សោយ ថែមទាំងជំនួយគ្រាប់ឈាម និងបង្កើនសារធាតុដែកក្នុងខ្លួន ថែមទាំងអាចដឹកនាំអុកស៊ីហ្សែនទៅកាន់រាងកាយកាន់តែល្អជាងមុន។

៤. ទឹកតែមួយនេះក៏សម្បូរទៅដោយសារធាតុល្អៗដែលអាចជួយការពារ ប្រឆាំងនឹងមេរោគកោសិកាមហារីកអាក្រក់ៗផងដែរ។

៦.អាការគេងមិនលក់ គិតច្រើនអាចធ្វើឱ្យរាងកាយរបស់អ្នកប្រែជាទ្រុឌទ្រោមបានដែលអាចបណ្តាលមកពីបញ្ហាផ្លូវចិត្ត និងការគិតច្រើនផងដែរ។ ដូច្នេះការទទួលទានទឹកតែមួយនេះពិតជាអាចជួយសម្រួលផ្លូវអារម្មណ៍ និងបំបាត់ភាពតានតឹងបានយ៉ាងប្រសើរ ព្រមទាំងជួយឱ្យអ្នកឆាប់គេងលក់ និងគេងលក់ស្រួលទៀតផង៕ 

អត្ថប្រយោជន៍តែស្លឹកគ្រៃក្រូចឆ្មារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]