ភ្នំពេញ៖ ក្រុមហ៊ុន Huawei​ បានហ្សូមចាប់ព្រះច័ន្ទពីទីក្រុងប៉ារីស​មកទីក្រុងភ្នំពេញ ក្នុងកម្មវិធី VIP Moon Night សម្ពោធកំពូលស្មាតហ្វូន P30 សេរ៊ី កាមេរ៉ាបួនគ្រាប់របស់ Leica ដំបូងគេបំផុតលើពិភពលោកជាផ្លូវការនៅប្រទេស កម្ពុជា ដោយមានការចូលរួមពីតំណាងចែកចាយមកពីទូទាំងប្រទេស ដៃគូអាជីវកម្ម និងបណ្តាសារព័ត៌មានយ៉ាងច្រើនកុះករ កាលពីម្សិលមិញ​នៅសណ្ឋាគារ Sofitel ។

កំពូលស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពខ្លាំងអស្ចារ្យ ក្នុងការថតរូប ដែលបំពាក់ដោយឡែន SuperZoom អាចហ្សូមបែប Optical បាន 5ដង ហ្សូមបែប Hybrid បាន 10ដង និងជាពិសេស ហ្សូមបែប Digital បានរហូតដល់ 50ដង ហ្សូមបានដល់ឋានព្រះច័ន្ទដូចឃើញច្បាស់ផ្ទាល់និងភ្នែក!​ តិចថាអត់កប់ម៉ាមាត់ទៅ! ដូច្នេះហើយ បានជាកម្មវិធីសម្ពោធជាផ្លូវការនេះ មានឈ្មោះថា VIP Moon Night។ មិនតែប៉ុណ្ណោះ ស៊ូភើកាមេរ៉ា​​​ Leica 4​ គ្រាប់ ខាងក្រោយគឺមានទំហំ​ 40MP ​​ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ​ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។

លើសពីនេះទៅទៀត កំពូលស្មាតហ្វូន​ P30 សេរ៊ី អាចផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់និងភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់​សូម្បីតែក្នុងទីងងឹត មិនសូវមានពន្លឺ ជាមួយស៊ូភើកាមេរ៉ាបច្ចេកវិទ្យា​ Super Sensing Leica បួនគ្រាប់ ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF​ ចាប់ប្លង់វីឌីអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពី ចំងាយនិងមើលកៀក។​ អស់ទាស់ហ្មង់! P30 Pro ទំលាក់កំពូលស្មាតហ្វូនដទៃ ដោយទទួលបានតំណែងជើងឯកកំពូល ក្នុងតារាង DxOMark ដោយទទួលបាន 112 ពិន្ទុ លើការហ្សូមនិងការថតបែប Bokeh។

កាន់តែរំជើបរំជួល និងភ្ញាក់ផ្អើល​ ក្រុមហ៊ុនក៏បានប្រកាសស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីពីររូបជាផ្លូវការ គឺម្ចាស់បទ កាម៉ាប់ៗកំពូលតារាចម្រៀងល្បីដ៏មានប្រជាប្រិយភាពបំផុតនៅប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា និងកំពូលតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ គឺលោក នីកូ ក្នុងកម្មវិធីសម្ពោធកំពូលស្មាតហ្វូន​ P30 សេរ៊ី។ ឯកអគ្គរដ្ឋទូតថ្មីទាំងពីររូប ពិតជាសាកសមបំផុតសម្រាប់ Huawei ដោយសារតែក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរ និងជាម៉ាកដែលមានទទួលការទុកចិត្តខ្ពស់ពីអតិថិជន កេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក ព្រមទាំងមានបច្ចេកវិទ្យានិងផលិតផលឈានមុខគេបង្អស់។

លោក Henry Hsiao​ នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសកម្ពុជា​បានលើកឡើងថា យើងតែងតែផ្តោតសំខាន់លើការបង្កើតថ្មី និងបច្ចេកវិទ្យាឈានមុខគេបំផុត ចំពោះផលិតផលរបស់យើង ហើយការសម្ពោធកំពូលស្មាតហ្វូន P30 សេរ៊ី​នេះ គឺជារបកគំហើញថ្មីនៃស៊ូភើកាមេរ៉ា សមត្ថភាពខ្លាំងអស្ចារ្យ លើសពីកំពូលស្មាតហ្វូនធម្មតានៅក្នុងទីផ្សារស្មាតហ្វូន។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំ ប្រទេសកម្ពុជា​ កញ្ញា ឱក សុគន្ធកញ្ញា និង លោក​ នីកូ ក្លាយជាសមាជិកនៃក្រុមគ្រួសាររបស់ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា! ស្វាគមន៍អ្នកទាំងពីរជា ឯកអគ្គរដ្ឋទូតរបស់ Huawei។

អ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងក្នុងវីឌីអូរបស់កញ្ញាថា៖

“ នាងខ្ញុំពិតជាមានកិត្តិយស និងរំភើបយ៉ាងខ្លាំងដែលក្លាយជា​សមាជិករបស់ក្រុមហ៊ុន​ Huawei ជា​ឯកអគ្គរដ្ឋទូត។ ហ្សូមដល់ឋានព្រះច័ន្ទ ជាមួយកំពូលស្មាតហ្វូន Huawei P30 សេរ៊ី។”

លោក នីកូក៏បានលើកឡើងថា៖

“ នេះជាលើកដំបូងហើយដែលខ្ញុំបានក្លាយជាឯកអគ្គរដ្ឋទូត សម្រាប់ម៉ាករបស់ក្រុមហ៊ុនស្មាតហ្វូន។ ខ្ញុំសម្រេចចិត្តជ្រើសរើសក្រុមហ៊ុន Huawei ដោយសារ​ Huawei ជាម៉ាកដ៏ល្បីដែលមានការទទួលស្គាល់ចំពោះផលិតផលដែលមានគុណភាពខ្ពស់ និងតែងតែមានបច្ចេកវិទ្យាថ្មីៗ ហើយខ្ញុំពិតជាស្រលាញ់កំពូលស្មាតហ្វូន P30 សេរ៊ី ខ្លាំងណាស់ជាពិសេសស៊ូភើកាមេរ៉ានេះតែម្តង។”

ការរង់ចាំត្រូវបានបញ្ចប់។ ក្រុមហ៊ុនក៏បានប្រកាសពីការកុម្ម៉ង់ទិញទុកមុនសម្រាប់ កំពូលស្មាតហ្វូន P30 Pro មានតម្លៃ $899ថែមទាំងទទួលបាន Wireless Charger និងនាឡិកាកាលីបសុខភាព រីឯកំពូលស្មាតហ្វូន​ P30 តម្លៃ $669 ថែម Body Fat Scale និងនាឡិកាកាលីបសុខភាព ដោយអតិថិជនអាចទទួលយកកំពូលស្មាតហ្វូននេះពីបណ្តាហាងដែលបានកុម្ម៉ងទុកចាប់ពីថ្ងៃ 05-07 មេសា 2019។ មិនតែប៉ុណ្ណោះ សម្រាប់មួយម៉ូដែលទៀតដែលកំពុងតែទទួលបានការគាំទ្រយ៉ាងគំហុក កំពូល ស្មាតហ្វូន P30 Lite តម្លៃត្រឹមតែ $339 ថែម Bluetooth speaker និង ស៊ីមស្មាតលេខពិសេស គម្រោងស្មាតធំហ្មង់ និងព្រមទាំងមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ៕

កម្មវិធី VIP Moon Night
កម្មវិធី VIP Moon Night
កម្មវិធី VIP Moon Night
កម្មវិធី VIP Moon Night
កម្មវិធី VIP Moon Night
កម្មវិធី VIP Moon Night
កម្មវិធី VIP Moon Night
កម្មវិធី VIP Moon Night
កម្មវិធី VIP Moon Night
កម្មវិធី VIP Moon Night

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]