គ្មានអ្នកណាដែលមិនចង់ឱ្យខ្លួនឯងមានក្លិនក្រអូបដោយមានភាពជឿជាក់ទេ ហើយក៏គ្មានអ្នកណាហ៊ានចេញពីផ្ទះជួបគេឯងទាំងដែលមានក្លិនខ្លួនមិនល្អដែរ។ ក្រៅពីការងូតទឹកសម្អាតរាងកាយ និងប្រើផលិតផលលាបក្លៀកដើម្បីការពារក្លិនមិនល្អ មនុស្សភាគច្រើនតែងតែបង្កើនក្លិនក្រអូបដល់រាងកាយតាមរយៈការបាញ់ទឹកអប់។

ទោះជាយ៉ាងនេះក្តី ក្នុងករណីអ្នកមិនអាចរកទឹកអប់ប្រើប្រាស់បាន ឬចៃដន្យទឹកអប់ដែលអ្នកប្រើប្រាស់អស់ដោយមិនដឹងខ្លួន អ្នកក៏អាចប្រើប្រាស់ផលិតផលដទៃជំនួសបានផងដែរ។

ដូច្នេះមកតាមដានទាំងអស់គ្នាថា តើមានផលិតផលណាខ្លះអាចផ្តល់ក្លិនក្រអូបដល់រាងកាយជំនួសទឹកអប់បាន៖

ទឹកអប់

១. សាប៊ូដុសខ្លួន

ក្លិនខ្លួនរបស់អ្នកល្អ ឬអាក្រក់ក៏អាស្រ័យទៅលើសាប៊ូដុសខ្លួនដែលអ្នកប្រើប្រាស់ជាប្រចាំដែរ។ ដូច្នេះអ្នកអាចជ្រើសរើសសាប៊ូដុសខ្លួន ឬលាងខ្លួនណាដែលមានក្លិនក្រអូប និងជាប់ក្លិនបានយូរ នោះវានឹងផ្តល់ឱ្យរាងកាយអ្នកក្រអូបប្រហើរស្ទើរពេញមួយថ្ងៃផងដែរ។

សាប៊ូដុសខ្លួន

២. ឡេលាបខ្លួន ឬក្រែមផ្តល់សំណើម

សម្រាប់ស្ត្រីគ្រប់រូបភាគច្រើនមុននឹងចេញទៅណាប្រាកដណាស់មានការតុបតែង និងរៀបចំខ្លួនប្រាណច្រើនដូចជាលាបឡេថែរក្សាស្បែក និងក្រែមផ្តល់សំណើមជាដើម ដែលវាក៏អាចជួយឱ្យរាងកាយរបស់អ្នកមានក្លិនក្រអូបផងដែរ។ ដូច្នេះអ្នកអាចជ្រើសប្រភេទឡេដែលមានគុណភាពស័ក្តសមសម្រាប់ស្បែកជំនួយស្បែក និងមានក្លិនក្រអូបផងដែរ។

ឡេលាបខ្លួន ឬក្រែមផ្តល់សំណើម

៣. ថ្នាំលាបក្រចក

ជាការពិតណាស់ក្លិនក្រអូបចេញពីរាងកាយរបស់អ្នកពេលខ្លះក្រអូបប្រហើរគឺចេញពីថ្នាំលាបក្រចកផងដែរ ថែមទាំងអាចជាប់ក្លិនបានយូរទៀត។ ដូច្នេះអ្នកគ្រាន់តែលាបថ្នាំក្រចកធម្មតា ហើយរាល់ពេលចេញក្រៅ ឬទៅណា យកទឹកអប់ដែលមានក្លិនក្រអូបឈួលខ្លាំងលាបលើដៃបរិវេណក្រចកអ្នកនឹងមានអារម្មណ៍ថាមានក្លិនក្រអូបពេញមួយថ្ងៃជាមិនខាន។

ថ្នាំលាបក្រចក

៤. ទឹកជូតមុខ (Toners)

បើទោះបីជាទឹកជូតសម្អាតផ្ទៃមុខ គឺស្ថិតនៅលើផ្ទៃមុខយ៉ាងណាក៏ដោយ តែវាក៏អាចផ្តល់ក្លិនក្រអូបដល់អ្នកជំនួសទឹកអប់បានផងដែរ ។ នៅក្នុងនោះទឹកជូតសម្អាតផ្ទៃមុខមានច្រើនក្លិនឱ្យអ្នកជ្រើសរើស ដូច្នេះអ្នកអាចផលិតផលណាមួយក៏បានដែលជាចំណូលចិត្តអ្នកដើម្បីសម្អាតមុខផង និងធ្វើឱ្យរាងកាយក្រអូបបានផងដែរ។

ទឹកជូតមុខ (Toners)

៥. ស្ព្រាយ៍បាញ់សក់

ទោះបីជាសាប៊ូ និងក្រែមបន្ទន់សក់អាចធ្វើឱ្យសក់របស់អ្នកមានក្លិនក្រអូប តែអ្នកប្រាកដជាមិនអាចប្រើប្រាស់វាជារៀងរាល់ពេល ឬរាល់ថ្ងៃនោះទេ។ តែសម្រាប់ស្ព្រាយ៍បាញ់សក់វិញអ្នកប្រាកដជាអាចប្រើវាជារៀងរាល់ថ្ងៃពេលចេញទៅក្រៅ ឬពិធីជប់លៀងផ្សេងជាដើម ដូច្នេះការរកផលិតផលបាញ់សក់ដែលមានក្លិនក្រអូបក៏ជួយផ្តល់ក្លិនប្រហើរដល់រាងកាយអ្នកផងដែរ។

ស្ព្រាយ៍បាញ់សក់

៦. ប័រលាបខ្លួន (Body Butter)

មនុស្សភាគច្រើនមិនសូវជាមានការពេញនិយមនៅក្នុងការប្រើប័រលាបខ្លួនប្រភេទនេះទេ ដោយភាគច្រើនគឺប្រើឡេលាបខ្លួនវិញ តែប្រសិនជាអ្នកប្រើផលិតផលលាបខ្លួនប្រភេទនេះគួរតែប្រើផលិតផលម៉ាកសញ្ញាដែលមានគុណភាពល្អ។ ដោយប័រលាបខ្លួនដែលមានក្លិនក្រអូបមួយប្រភេទនេះ ក៏អាចជួយឱ្យរាងកាយរបស់អ្នកមានក្លិនក្រអូបប្រហើរដូចគ្នាដែរ៕ 

ប័រលាបខ្លួន (Body Butter)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]