យោងតាមប្រភពព័ត៌មានពីគេហទំព័រ News24 បានឲ្យដឹងថា មានករណីប្លន់សម្លាប់ យ៉ាងសាហាវមួយ បានកើតឡើងនៅឯទីក្រុង Bloemfontein ប្រទេសអាហ្វ្រិកខាងត្បូង ដោយស្ត្រីវ័យចំណាស់ម្នាក់ មើលឃើញប្តីរបស់ខ្លួន ត្រូវបានចោរ ចាក់សម្លាប់នៅនឹងមុខ យ៉ាងអាណោចអាធម៌។

ជនរងគ្រោះមានឈ្មោះ Pensioner Gordon Bazzard អាយុ ៧៥ឆ្នាំ ត្រូវបានជនល្មើសយកកាំបិត ដែលនៅផ្ទះបាយរបស់ខ្លួន ចាក់ រហូតដល់ស្លាប់បាត់បង់ជីវិត ចំណែកឯស្ត្រីជាប្រពន្ធ មានឈ្មោះ Annette អាយុ ៦៧ឆ្នាំ ក៏ត្រូវបានចោរចាក់ជាច្រើនកាំបិតផងដែរ ចំទ្រូង និង ក តែមិនបណ្តាលអោយប៉ះពាល់ដល់ អាយុជីវិតឡើយ។ ក្រុមចោរបានលួចចូលមកក្នុងផ្ទះរបស់ជនរងគ្រោះ នៅម៉ោង ២ទៀបភ្លឺ ហើយបន្ទាប់ពីពួកគេបង្ខំ អោយស្រ្តីរងគ្រោះ ផ្តល់លេខកូដគណនីធនាគាររូចនោះ ពួកចោរប្លន់ទាំងនោះ បានចាប់គាត់ចង និង បិទមាត់ជាប់ មុនពេលពួកវាចាកចេញបាត់អស់។

ទោះជាយ៉ាងណា គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គោ្រះជីវិត បន្ទាប់ពីព្យាយាម អាចទៅយកទូរស័ព្ទ ផ្តល់ដំណឹងនេះទៅកូនស្រីរបស់គាត់រួចមក។ ចំណែកឯក្រុមចោរប្លន់វិញ មានគ្នា ២នាក់ បានចាកចេញ ជាមួយនឹង ឡាន Mercedes Benz គ្រឿងអលង្ការ កាតធនាគារ និង ទូរស័ព្ទដៃ របស់ជនរងគ្រោះ តែក្រោយមកត្រូវបានប៉ូលីស តាមចាប់ខ្លួនបានហើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីនេះ?


ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]