អាមេរិក៖ អ្នកនាង Jessica Cox កើតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨៣។ សព្វថ្ងៃអ្នកនាងមានអាយុ ៣៦ឆ្នាំ និងជាជនជាតិហ្វីលីពីនកាត់អាមេរិក។ កាលពីក្មេង អ្នកនាងតែងតែមានក្តីសុបិនចង់ធ្វើជា Superwoman ឬកំពូលវីរនារី

អ្នកនាងកើតមកគឺគ្មាដៃនោះទេ ហើយនាងកើតនៅក្នុងទីក្រុង Tucson រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។ កាលពីក្មេង នាងត្រូវបានក្មេងៗដទៃសើចចំអក និងដាក់រហស្សនាមឱ្យនាងជាច្រើន។ 

អ្នកនាង Jessica Cox កាលកុមារភាព
អ្នកនាង Jessica Cox កាលកុមារភាព

ព្រោះតែនាងតែងតែនៅតែម្នាក់ឯង ដូច្នេះនាងរមែងស្រមៃចង់ក្លាយជាវីរនារី ហើយនឹងប្រើប្រាស់ superpower របស់នាងបីមនុស្សហោះលើអាកាស។

យ៉ាងណាមិញ ឪពុកម្តាយនាងបានបញ្ចូននាងទៅរៀនក្បាច់គុន ជាមួយបងប្អូននាង ដើម្បីឱ្យនាងមានជំនឿចិត្តលើខ្លួនឯង។

ពេលអាយុ ៣ឆ្នាំ នាងបានសាកល្បងពាក់ដៃសិប្បនិម្មិត ប៉ុន្តែនាងមិនចូលចិត្តវាទេ។ ដូច្នេះនៅពេល រៀនដល់ថ្នាក់ទី៨ នាងក៏សម្រេចចិត្តថានឹងដោះដៃសិប្បនិម្មិតនេះចេញជារៀងរាល់រហូត។ 

ខណៈពេលដឹងថាជីវិតមិនស្រួលសម្រាប់នាងនោះទេ នាងបានព្យាយាមរៀនសូត្រប្រឹងប្រែងអភិវឌ្ឍន៍ជំនាញ និងសមត្ថភាពឱ្យបានខ្លាំងតាមដែលអាចធ្វើទៅបាន។

អ្នកនាង Jessica Cox កាលកុមារភាព

មិនថាអ្នកដទៃគិតមកលើរូបនាងយ៉ាងដូចម្តេចនោះទេ នាងនៅតែអាចរៀនរាំ, ហាត់ប្រាណ, ហែលទឹក,ជិះស្គីលើទឹក, និងជ្រមុជទឹកបានយ៉ាងល្អបំផុត។

ដោយគ្រាន់តែប្រើប្រាស់ជើងទាំងគូរបស់នាង នាងអាចរៀនបើកឡានបាន, វាយអក្សរបានជាង ២៥ពាក្យក្នុងមួយនាទី និងអាចតុបតែងមុខខ្លួនឯងបានទៀត។

ក្រោយមក នាងក៏រៀនបើកយន្តហោះ និងទទួលបានអាជ្ញាបណ្ណបើកយន្តហោះខ្នាតតូចពី រដ្ឋបាលអាកាសចរណ៍ សហព័ន្ធសហរដ្ឋអាមេរិកថែមទៀតនៅក្នុងឆ្នាំ ២០០៨ បន្ទាប់ពីខិតខំប្រឹងប្រែងរៀនបើកវាអស់រយៈពេល ៣ឆ្នាំ។ បន្ថែមពីនេះទៀត នាងក៏ទទួលបានខ្សែក្រវ៉ាត់ខ្មៅពីរជាន់នៅក្នុងកីឡាតេក្វាន់ដូផងដែរ។

នាងគឺជាមនុស្សដែលអត់ដៃដំបូងគេបង្អស់ដែលបានបំបែកកំណត់ត្រាពិភពលោក Guinness ដែលទទួលបានអាជ្ញាបណ្ណបើកយន្តហោះខ្នាតតូច និងទទួលបានខ្សែក្រវ៉ាត់ខ្មៅពីរជាន់ ចេញដោយសមាគមន៍តេក្វាន់ដូអាមេរិក។

អ្នកនាង Jessica Cox
អ្នកនាង Jessica Cox
អ្នកនាង Jessica Cox

ម្យ៉ាងវិញទៀត នាងក៏ទទួលបានការគាំទ្រ និងសរសើរច្រើនផងដែរ ចំពោះការនិយាយបំផុសគំនិតទៅដល់ជនពិការជាច្រើនលាននាក់លើលោក។

បើទោះបីជានាងកើតមកគ្មានដៃដូចជាគេក៏ដោយ ក៏នាងនៅតែអាចជម្នះបានគ្រប់ឧបសគ្គទាំងអស់ ហើយរឿងរ៉ាវជីវិតរបស់នាងបានល្បីពេញអ៊ីនធើណេត។ ដូច្នេះនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីធំៗជាច្រើន រួមមាន កម្មវិធី Ellen, Inside Edition, Fox and Friends, Oprah Winfrey Network, CBS Evening News និងកម្មវិធីផ្សេងៗទៀត។ នាងបាននិយាយចែករំលែករឿងរ៉ាវជីវិតរបស់នាង ដើម្បីលើកទឹកចិត្តដល់មនុស្សម្នាជាច្រើនជុំវិញពិភពលោក ដែលសរុបមកនាងបានធ្វើដំណើរអស់ជាង ២៣ប្រទេសរួចទៅហើយ។ 

បន្ថែមពីនេះទៀត នាងក៏ធ្លាប់សម្តែងនៅក្នុងរឿងប្រភេទជាឯកសារ (documentary film) ដែលមានចំណងជើងថា «Right Footed» ដែលរឿងនេះរៀបរាប់ពីជីវិតតស៊ូរបស់នាង ហើយរឿងនេះបានឈ្នះនៅក្នុងការប្រកួត Hollywood Film Festival ក្នុងឆ្នាំ២០១៥។

អ្នកនាង Jessica Cox

ដូច្នេះ ប្រសិនបើអ្នកអស់សង្ឃឹម គិតថាចង់សម្លាប់ខ្លួន ឬក៏ពិបាកចិត្តនោះ សូមកុំគិតខ្លី បោះបង់ចោលជីវិតឱ្យសោះ ព្រោះបើទោះបីជាអ្នកនាង Jessica Cox គ្មានដៃក៏ដោយ ប៉ុន្តែនាងនៅតែតស៊ូនៅក្នុងជីវិត និងបន្តរស់នៅបានយ៉ាងជោគជ័យ៕ ចុះអ្នកវិញ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

អ្នកនាង Jessica Cox
អ្នកនាង Jessica Cox
អ្នកនាង Jessica Cox

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]