ភ្នំពេញ ៖ ជនសង្ស័យបីនាក់ ដែលជាប់ពាក់ព័ន្ធ និងករណីឆក់ប្លន់ យ៉ាងសកម្មក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ  ពេលនេះត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌដង្កោ ដឹកនាំដោយលោក វរសេនីយ៍ត្រី នាក់ ណារ៉ូ  អធិការរងខណ្ឌ ដង្កោ និងលោក ឈុន ប៊ុនណារ័ត្ន នាយផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ ស្ថិតក្រោមការបញ្ជា  ពីលោកវរសេនីយ៍ទោ មុំ សុវត្ថិ អធិការខណ្ឌដង្កោ សហការជាមួយនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញ ចុះបង្ក្រាបនិងចាប់ក្រុមជនល្មើសទាំងបីនាក់ ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៥  រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំនៅចំណុចបន្ទប់ផ្ទះជួលលេខ០៣ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះទៅបង្រ្កាបបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ មានឈ្មោះ ទី១-ធី ភារម្យ ហៅ អាភឿ ទី-២ ថោន វុទ្ធី ហៅ អាញាញ់ ទី៣ - អ៊ូ វ៉ាន់ថន ទាំងបីនាក់នេះស្នាក់នៅចំណុច កើតហេតុខាងលើ ។

ប្រភពដដែលបានបន្តថា មុននឹងឈានដល់ ការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់នេះ កម្លាំងនគរបាល ព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវយ៉ាងសកម្មទៅលើគ្រប់ សកម្មភាពដែលជនសង្ស័យទាំងបីនាក់  រហូតទទួលបានមុខសញ្ញា ថា ជនសង្ស័យនេះ ជាប់ពាក់ព័ន្ធនិងបទល្មើសមួយចំនួនដូចជា ករណីឆក់ ប្លន់  កន្លងមក ក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ ក៏បានធ្វើការសហការជាមួយ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញ ចុះប្រតិបត្តិការឃាត់ខ្លួនភ្លាមៗ តែម្តងទៅ។ ក្នុងប្រតិបត្តិការ ចុះឃាត់ខ្លួនជនសង្ស័យ ទាំងបីនាក់នេះ សមត្ថកិច្ចដកហូតបានស្លាកលេខ ម៉ូតូចំនួន០២ ទី១ ភ្នំពេញ 1AE-9325 និងទី២ ភ្នំពេញ1V-2898 កាត់គ្រីចំនួន០៥ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន០៥សន្លឹក ប័ណ្ណបើកបរចំនួន០៤ សន្លឹក ស៊ីមទូរស័ព្ទ ចំនួន ២៦ស៊ីម ម៉ាទឹកកកចំនួន០១កញ្ចប់តូច និងសំភារៈសម្រាបជក់គ្រឿងញៀន ចំនួន០១កញ្ចប់  សោម៉ូតូចំនួយ០១ចង្កោម ។

គួរបញ្ជាក់ថាជនសង្ស័យទាំងបីនាក់រួមទាំងវត្ថុតាង ត្រូវបាននគរបាលព្រហ្មទណ្ឌ ខណ្ឌ ដង្កោធ្វើលិខិតប្រគល់  ជូននគរបាលព្រហ្មទណ្ឌការិយាល័យកម្រិតធ្ងន់ដើម្បីធ្វើការស្រាវជ្រាវតាមចាប់បក្ខពួករបស់ពួកគេ  យកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

ដោយ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]