បរទេស៖ Cardi B ជាតារាRapper ស្រីដែលមានឈ្មោះល្បីល្បាញ នៅពេលបច្ចុប្បន្ន។ បើធៀបជាមួយRapperរៀមច្បង Nicki Minaj ឃើញថាភាពល្បីល្បាញរបស់ពួកគេទាំងពីរមិនចាញ់គ្នាប៉ុន្មានទេ។

មានអ្នកគាំទ្រជាច្រើនស្រលាញ់ចូលចិត្តនាង ដោយCardi Bជាមនុស្សត្រង់ៗ និងមិនដែលខ្លាចក្នុងការនិយាយពីអតីតរបស់ខ្លួនទោះបីជាមិនសូវមានរឿងល្អៗក៏ដោយ។

ជាក់ស្តែងថ្មីៗនេះមានអ្នកគាំទ្រមួយចំនួន សម្តែងការមិនពេញចិត្ត ក្រោយពួកគេបានឃើញវីដេអូកាលពី៣ឆ្នាំមុនរបស់Cardi B ដែលនាងបាននិយាយពីអាជីពកាលពីមុនរបស់នាងដែលគ្រប់គ្នាមិនធ្លាប់បានដឹងយ៉ាងដូច្នោះថា «ដឹងទេថាកាលពីមុនខ្ញុំធ្វើគ្រប់យ៉ាងដើម្បីចិញ្ចឹមក្រពះខ្លួនឯង ពេលនោះខ្ញុំបានធ្វើជាអ្នករាំដែលស្លៀកពាក់ស៊ិចស៊ី ដូច្នេះហើយ តែងតែមានមនុស្សប្រុសជាច្រើនតាមញ៉ែរ ហើយពួកគេតែងតែចង់គេងជាមួយខ្ញុំ។ រាល់ពេល ដែលមានរឿងបែបនេះ​ ខ្ញុំតែងតែប្រាប់ពួកគេឲ្យទៅសណ្ឋាគារ នៅពេលដែលពួកគេភ្លេចខ្លួនខ្ញុំក៏បានដាក់ថ្នាំ ហើយក៏លួចលុយពួកគេថែមទៀតផង នេះជាវិធីដែលខ្ញុំយករួចខ្លួន»។

អ្នកគាំទ្របានសម្តែងការមិនពេញចិត្ត ដោយពួកគេបាននិយាយថានេះជាអំពើដែលនាងបានធ្វើពិតជាសាហាវឃោរឃៅណាស់ និងការនិយាយពីរឿងអតីតបែបនេះវាមិនល្អសម្រាប់ក្មេងៗនោះទេ ព្រោះនាងជាតារាស្រីដែលអ្នកគាំទ្រច្រើនទាំងក្មេងទាំងចាស់។

ក្រោយពីរឿងនេះកាន់តែរាលដាល Cardi Bបានចេញមកបកស្រាយថា «ខ្ញុំមិនធ្លាប់និយាយថាខ្ញុំជាមនុស្សដែលល្អឥតខ្ចោះនោះទេ ខ្ញុំមិនធ្លាប់និយាយថាខ្ញុំមានអតីតកាលដ៏ស្រស់បំព្រងយ៉ាងនេះយ៉ាងនោះទេ ខ្ញុំមិនធ្លាប់កុហករឿងផ្ទាល់ខ្លួនហើយខ្ញុំនិយាយត្រង់ទៅត្រង់មកជានិច្ច ខ្ញុំមកពីការរស់នៅបែបHiphopដែលគ្រប់គ្នាអាចនិយាយបានថា ត្រូវធ្វើរឿងអ្វីខ្លះទើបអាចឈរនៅចំណុចនេះបាន»។

ក្រៅពីនេះនាងបាននិយាយបន្ថែមទៀតថា «ពេលនោះខ្ញុំធ្វើគ្រប់យ៉ាងដើម្បីឲ្យខ្ញុំអាចរស់បាន ខ្ញុំពិតជាសំណាងល្អណាស់ដែលមានគ្រប់យ៉ាងដូចសព្វថ្ងៃនេះ តែចំពោះមនុស្សស្រីផ្សេង ដែលមានប្រវត្តិដូចខ្ញុំគេអាចនិងមិនមានសំណាងល្អដូចខ្ញុំក៏អាចថាបាន យើងត្រូវធ្វើគ្រប់យ៉ាងដើម្បីរួចខ្លួន ខ្ញុំក៏មានអតីតដែលមិនអាចកែប្រែបានដូចអ្នកទាំងអស់គ្នាដែរ»៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Cardi B
Cardi B
Cardi B
Cardi B
Cardi B

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]