ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រី និងតារាបង្ហាញម៉ូត ដ៏មានប្រជាប្រិយភាព ក្នុងពេលបច្ចុប្បន្ននេះគឺ កញ្ញា ណាក់ ស្រីណា បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្ត មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងតារាដ៏ល្បីមួយក្នុងប្រទេស ថៃ កញ្ញា Taew

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា កញ្ញា ណាក់ ស្រីណា និងតារាស្រីថៃ កញ្ញា Taew ដែលជាតារាសម្ដែងដូចគ្នានោះ ត្រូវបានបណ្ដាអ្នកគាំទ្រយករូបភាពរបស់អ្នកទាំងពីរមកផ្ទឹមគ្នា គឺថាមានមុខមាត់ដូចគ្នាមែនទែន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

ក្រៅពីរូបភាពទាំងអស់នោះហើយ តារាសម្ដែងស្រី និងតារាបង្ហាញម៉ូត ដ៏មានប្រជាប្រិយភាពរូបនេះ ក៏បានបង្ហោះថា៖ «ឡើងភ្ញាក់ខ្លួនឯងពេលហ្វេន យករូបមកផ្ទឹមគ្នាបែបនេះ មិននឹកស្មានទេ សំណាងហើយ ចេះយកទៅផ្ទឹមជាមួយអាយដលដែលខ្ញុំស្រលាញ់ដែរ»។

គួររម្លឹកផងដែរថា កញ្ញា ណាក់ ស្រីណា រូបនេះ ទទួលបានគាំទ្រពីសំណាក់ប្រិយមិត្តក៏ដូចជាមិត្តៗយុវវ័យយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា
កញ្ញា ណាក់ ស្រីណា និងតារាស្រីថៃ កញ្ញា Taew
កញ្ញា ណាក់ ស្រីណា និងតារាស្រីថៃ កញ្ញា Taew
កញ្ញា ណាក់ ស្រីណា និងតារាស្រីថៃ កញ្ញា Taew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា