អេស្ប៉ាញ៖ បណ្តាក្រុមអ្នកគាំទ្ររបស់ក្លិប Barcelona បានធ្វើការបោះឆ្នោតមួយ ក្នុងការសម្រេចជ្រើសរើសគ្រាប់បាល់ដ៏អស្ចារ្យមួយរបស់ Lionel Messi ក្លាយជាគ្រាប់បាល់ដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Barcelona។

កីឡាករ Lionel Messi ជាមួយពានរង្វាន់គ្រាប់បាល់ល្អបំផុតរបស់ Barca

ការបើកឱ្យបោះឆ្នោតនេះ បានបើកឱ្យអ្នកគាំទ្រចូលរួមអស់រយៈពេល ៣ខែកន្លងមកហើយ ដោយមានអ្នកចូលរួមបោះឆ្នោតសរុបប្រមាណជា ៥០០,០០០ដង។ គ្រាប់បាល់ល្អៗចំនួន ៦៤ គ្រាប់ ត្រូវបានដាក់ឱ្យអ្នកគាំទ្រចូលរួមបោះឆ្នោត និងចុងក្រោយនៅតែគ្រាប់បាល់ពិសេសៗចំនួន ៤គ្រាប់តែប៉ុណ្ណោះ ដោយក្នុងនោះមានគ្រាប់បាល់របស់ Messi ចំនួន ៣គ្រាប់ បូករួមទាំងគ្រាប់បាល់របស់កីឡាករ Sergio Roberto មួយគ្រាប់ទៀតផងដែរ។

កីឡាករ Lionel Messi
កីឡាករ Sergio Roberto

ជាលទ្ធផលផ្លូវការ គ្រាប់បាល់ទាំង ៣ របស់ Messi បានទទួលសំឡេងគាំទ្រសរុបរហូតដល់ ៨៩% ដោយគ្រាប់បាល់ញាក់ដាច់ខ្សែការពារពីពាក់កណ្តាលតារាងទល់នឹង Getafe កាលពីឆ្នាំ ២០០៧ ទទួលបានសម្លេងគាំទ្ររហូតដល់ ៤៥%។ សម្រាប់គ្រាប់បាល់ទល់នឹង Athletic Club ទទួលបាន ២៨% និង ១៦% សម្រាប់គ្រាប់បាល់ទល់នៅ Champions Leauge នាកីឡដ្ឋាន Bernabeu។ ដោយឡែកសម្រាប់គ្រាប់បាល់របស់ Sergio Roberto ទទួលបានការគាំទ្រត្រឹមតែ ១១% ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូនៅខាងក្រោម៖ 

ការប្រកួតរវាង Barcelona និង Getafe (ឆ្នាំ ២០០៧)
ការប្រកួតរវាង Barcelona និង Getafe (ឆ្នាំ ២០០៧)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]