ថៃ៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គម ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងធ្វើឲ្យអ្នកគាំទ្រកើតក្តីបារម្ភ នៅពេលដែលឃើញតារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ បានបង្ហោះរូបភាព៣សន្លឹក បង្ហាញពីសកម្មភាពរបស់ខ្លួនសម្រាកគេងឈឺនៅក្នុងមន្ទីពេទ្យប្រទេសថៃ។

ក្នុងនោះដែរ ផ្អែកលើរូបភាព៣សន្លឹកនោះដែរ អ្នកនាង កាតុ បានភ្ជាប់ជាមួយសារមួយឃ្លាថា៖ “អរគុណដល់ប្អូនទាំងពីរ ដែលបានមកមើលថែបងដល់ប្រទេសថៃ”

តួយ៉ាង មហាជនមិនទាន់បានជ្រាបនៅឡើយនោះទេថា នៅពេលនេះ អ្នកនាង កាតុ មានជំងឺអ្វីដល់ថ្នាក់គេងសម្រាកនៅមន្ទីពេទ្យក្រៅប្រទេសបែបនេះនោះទេ ព្រោះដោយផ្អែកលើការសាកសួរ ពីសំណាក់អ្នកលេងបណ្តាញសង្គម រូបនាងគ្រាន់តែឆ្លើយតបថា បានធូរហើយនិងអរគុណដល់ពួកគេតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី សម្រាប់ព័ត៌មានលម្អិត ទាក់ទងនឹងជំងឺរបស់តារាកំប្លែងរូបនេះបន្ថែម ខ្មែរឡូត នឹងចេញផ្សាយនាពេលក្រោយទៀត៕

កាតុ
កាតុ
កាតុ
កាតុ សម្រាកនៅមន្ទីពេទ្យប្រទេសថៃ
កាតុ សម្រាកនៅមន្ទីពេទ្យប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ