ភ្នំពេញ៖ មុននេះបន្តិចតារាចម្រៀង មាឌតូចល្អិតកញ្ញាអ៊ីវ៉ា បានធ្វើការបង្ហោះវីដេអូមួយ ដែលបានបង្ហាញពីបទពិសោធន៍មួយ សម្រាប់មហាជន ក៏ដូចជាអ្នកគាំទ្រ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលដែលប្រើប្រាស់ ឧបករណ៍ដែលតភ្ជាប់ជាមួយនឹងអគ្គិសនីគ្រប់ប្រភេទ។

នៅក្នុងនោះដែរ នាងបានធ្វើការរៀបរាប់ថា មុននេះនាងបានធ្វើការដោតឌុយដែលមានរុញ៣ដើម្បីធ្វើការតភ្ជាប់ ងាយស្រួលនៅក្នុងការប្រើប្រាស់ ដោយនាងគិតថាប្រើតែមួយភ្លែត ទើបទិញរបស់ត្រឹមតែ២ពាន់រៀល។ 

ក៏ប៉ុន្តែមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានក្លិនឈ្ងៀមពេញហាង នាងក៏បានធ្វើការស្វែងរកមើលយ៉ាងទាន់ពេល បើមិនដូច្នោះទេដុំខ្សែភ្លើងនោះអាចនឹងផ្ទុះ ស្របពេលដែលឌុយកំពុងតែឆេះ រលួយអស់ខ្លះៗទៅហើយ។ ដូច្នោះហើយ តារាស្រីរូបនេះក៏បានធ្វើការ បង្ហាញនូវបទពិសោធន៍របស់ខ្លួន ដើម្បីឲ្យមហាជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីបែបនេះ។

តាមរយៈស្ថានភាពបែបនេះ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាថានាងពិតជាសំណាង ដែលបានដឹងទាន់ពេលវេលា បើទុកយូរជាងនេះ ដុំអគ្គិសនីនោះអាចនឹងផ្ទុះ ឬបង្កគ្រោះថ្នាក់ផ្សេងៗជាក់ជាមិនខាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើន ក៏បានអរគុណនាង ដែលបានធ្វើការផ្សព្វផ្សាយពីដំណឹងនេះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា បិះជួបរឿងអាក្រក់
អ៊ីវ៉ា បិះជួបរឿងអាក្រក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា