ថៃ៖ ហាងកាហ្វេនៅថៃមួយកន្លែង ថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវជាច្រើន បន្ទាប់ពីត្រូវបានម្ចាស់ហាងមានគំនិត ដាក់កូនឆ្កែឃ្យូតៗ ដ៏គួរស្រលាញ់ជាច្រើនក្បាល ដើម្បីឲ្យមករាក់ទាក់ប្រលែងលេងជាមួយភ្ញៀវ និងថតរូប ដែលមិនធ្លាប់មានពីមុនមក។

កូនឆ្កែដ៏គួរឲ្យស្រលាញ់

ហាងកាហ្វេខាងលើនេះ ត្រូវបានគេដឹងថា ឈ្មោះ «Corgi in the Garden» មានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហាងកាហ្វេមួយនេះ មានឆ្កែចិញ្ចឹមពូជ Corgi ១២ក្បាល ដែលត្រូវបានដាក់ព្រលែងនៅក្នុងហាង ដើម្បីឲ្យពួកវាចេញមកស្វាគមន៍ និងប្រលែងលេងជាមួយភ្ញៀវ ដែលវានឹងធ្វើឲ្យភ្ញៀវមានអារម្មណ៍មួយថា ពិតជាប្លែក ពោរពេញដោយភាពកក់ក្តៅ និងសើចសប្បាយជាមួយនឹងពួកវាផងដែរ។ ហាងកាហ្វេ “Corgi in the Garden” នេះដែរ មានម្ចាស់ឈ្មោះ Tanchanok Kanawaong ។

កូនឆ្កែដ៏គួរឲ្យស្រលាញ់

តាមការឲ្យដឹងពី ម្ចាស់ហាង Tanchanok បាននិយាយថា ពួកវាគឺជាកូនឆ្កែតឿៗដែលមានភាពរួសរាយរាក់ទាក់ កំប្លែង(សកម្មភាព) ស្អាតៗ និងគួរឲ្យស្រលាញ់ខ្លាំងណាស់។ ជាធម្មតា ពួកវាត្រូវបានដាក់នៅក្នុងហាងលេងជាមួយភ្ញៀវ ៦ថ្ងៃក្នុងមួយសប្តាហ៍ ហើយនៅពេលម៉ោងសម្រាក ពួកវាក៏ត្រូវបានព្រលែងឲ្យរត់លេងនៅសួនច្បារ(ហាង)ផងដែរ។

កូនឆ្កែដ៏គួរឲ្យស្រលាញ់

ប្រភពដដែលបានឲ្យដឹងទៀតថា អតិថិជន ឬភ្ញៀវទាំងអស់ ត្រូវចំណាយប្រាក់ ១១ដុល្លារអាមេរិក ក្នុងរយៈពេល១ម៉ោង ដើម្បីបានប្រលែងលេងក៏ដូចជាថតរូបជាមួយនឹងកូនឆ្កែតឿៗ ដ៏គួរឲ្យស្រលាញ់នេះផងដែរ ដែលពួកវាទាំងនោះមានឈ្មោះដូចជា Porkchop, Pumpkin, Slamon, Bean, និង Babycorn ជាដើម។

កូនឆ្កែដ៏គួរឲ្យស្រលាញ់

ភ្ញៀវម្នាក់អាយុ ៣៦ឆ្នាំ ឈ្មោះ Chutima Jaroonjintayanon បាននិយាយថា ខ្លួនពិតជាបានយល់ដឹងយ៉ាងច្រើន ពីចរិតលក្ខណៈកូនឆ្កែដ៏គួរឲ្យស្រលាញ់ប្រភេទនេះ ហើយខ្លួនក៏កំពុងតែគិត នឹងចង់បានពួកវាយកទៅចិញ្ចឹមទៀតផង។

កូនឆ្កែដ៏គួរឲ្យស្រលាញ់

ជាចុងក្រោយ ម្ចាស់ហាង Tanchanok បាននិយាយថា ខ្លួនគ្រាន់តែចង់ចែករំលែកក្តីស្រលាញ់ និងសុភមង្គលមួយ ចំពោះមនុស្ស និងសត្វតែប៉ុណ្ណោះ។ ហើយឥឡូវនេះ ឆ្កែ២ក្បាល ក៏បានកើតកូនបាន ៧បន្ថែមទៀត ហើយខ្លួនក៏សង្ឃឹមថា ចំនួននេះនឹងកាន់តែកើនឡើង ដូច្នេះសម្រាប់គ្រប់គ្នា ពិសេសអ្នកដែលស្រលាញ់ ច្បាស់នឹងរីករាយជាមួយនឹងពួកវាជាមិនខាន៕

ទស្សនាវីដេអូខាងក្រោម៖  

កូនឆ្កែដ៏គួរឲ្យស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]