បើនិយាយពីត្រាំទឹកដោះគោ មនុស្សភាគច្រើនប្រាកដជានឹកដល់ហាងថែសម្រស់នានាហើយ តែការពិតទៅ អ្នកក៏អាចធ្វើទឹកដោះគោត្រាំនៅផ្ទះបានដោយខ្លួនឯងបានផងដែរដោយវិធីងាយៗ គ្មានជាតិគីមីប៉ះពាល់ដល់សុខភាព ថែមទាំងជំនួយសម្រស់ស្បែកបានច្រើនយ៉ាងផងដែរ។

ដូច្នេះកុំនៅរង់ចាំយូរ! តោះមករៀនពីវិធីត្រាំទឹកដោះគោ និងអត្ថប្រយោជន៍ធំៗទាំង៤យ៉ាង៖

ត្រាំទឹកដោះគោតាមបែបធម្មជាតិ

# វិធីធ្វើទឹកដោះគោត្រាំស្បែក

គ្រឿងផ្សំ

- ទឹកស្អាត ១ពែង

- ទឹកឃ្មុំ ១ពែង

- អំបិលសមុទ្រ (ក្រួស ធម្មជាតិ) កន្លះពែង

- ម្សៅសូដា ៣ស្លាបព្រាបាយ (Baking Soda រកបាននៅផ្សារទំនើប)

គ្រឿងផ្សំត្រាំទឹកដោះគោតាមបែបធម្មជាតិ

ការអនុវត្ត

- ជាដំបូងដាំទឹកឱ្យពុះ ជាមួយនឹងទឹកឃ្មុំ ហើយកូររហូតដល់ទឹកឃ្មុំរលាយជាមួយនឹងទឹក បន្ទាប់មកចាំដាក់ទឹកដោះគោ កូរចូលគ្នាឱ្យសព្វ

- បើកទឹកដាក់អាងងូតទឹក ឬធុងដែលល្មមមួយត្រាំរាងកាយ ហើយលាយអំបិលសមុទ្រ និងម្សៅសូដាកូរជាមួយទឹក រួចចាំលាយល្បាយទឹកដោះគោ និងទឹកឃ្មុំក្នុងអាងទឹកនេះ ហើយចូលត្រាំជាការស្រេច។

ត្រាំទឹកដោះគោតាមបែបធម្មជាតិជំនួយស្បែក

# អត្ថប្រយោជន៍នៃការត្រាំទឹកដោះគោ

១. ជួយឱ្យស្បែកទន់ ម៉ដ្ឋរលោង

ប្រូតេអ៊ីន និងសារធាតុល្អៗនៅក្នុងទឹកដោះគោ និងទឹកឃ្មុំ អាចជួយឱ្យស្បែករបស់អ្នកទន់រលោងស្អាត ម៉ដ្ឋខៃ ព្រមទាំងកម្ចាត់កោសិកាស្បែកចាស់ៗ ផ្តល់សំណើមដល់ស្បែក និងការពារស្បែកស្ងួតគគ្រើមផងដែរ។

២. ការពារ និងព្យាបាលបញ្ហាស្បែក

សារធាតុល្អៗក្នុងទឹកដោះគោនេះ អាចជួយប្រឆាំងនឹងមេរោគបាក់តេរី ដែលបង្ករបញ្ហាដល់ស្បែកបានដូចជា បញ្ហាស្បែកប្រតិកម្ម ការរលាក ក្រហម កន្ទួល និងរមាស់ផ្សេងៗ ជាពិសេសគឺល្អនៅក្នុងការព្យាបាលជំងឺសើស្បែកដូចជាត្រអកផងដែរ។

ត្រាំទឹកដោះគោតាមបែបធម្មជាតិជំនួយស្បែក

៣. ប្រឆាំងភាពចាស់ និងបំបាត់ស្នាមផ្សេងៗ

ការត្រាំទឹកដោះគោ មិនត្រឹមតែជួយធ្វើឱ្យស្បែក ស ទន់ ម៉ដ្ឋ ភ្លឺ និងរលោងប៉ុណ្ណោះទេ តែវាក៏ជួយឱ្យស្បែករបស់អ្នកស្រស់ខ្ចីក្មេងជាងភ័យ អស់ស្នាមជ្រីវជ្រួញ ការពារភាពចាស់ យារ និងគគ្រើម ជាពិសេសនោះថែមទាំងអាចកាត់បន្ថយស្នាមផ្សេងៗលើរាងកាយ ដូចជាស្នាមសង្វារលើ ត្រគាក ដើមដៃ និងកំប៉េះគូទជាដើម។

៤. ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់ស្ត្រេស

ការត្រាំទឹកដោះគោរាល់ពេលសម្រាកពីការងារនឿយហត់ និងមុនចូលគេង អាចជួយឱ្យអារម្មណ៍របស់អ្នកប្រែជាស្រស់ស្រាយ រីករាយ បំបាត់ភាពស្ត្រេសយ៉ាងពិសេសបានផងដែរ នោះក៏ដោយសារតែពេលអ្នកមានអារម្មណ៍ថាស្បែកប្រែជាស្រស់ស្អាតស្រស់ថ្លា វានឹងធ្វើឱ្យអ្នកប្រែជារីករាយបំបាត់អស់ភាពតានតឹងដែលកើតមានពេញមួយថ្ងៃទៀតផង៕

ត្រាំទឹកដោះគោតាមបែបធម្មជាតិជំនួយស្បែក

តោះ! នៅចាំអីទៀត សាកល្បងត្រាំទឹកដោះគោដោយខ្លួនឯងម្តងមើលប្រាកដជាដឹងពីប្រសិទ្ធភាព!  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]