អាហ្សង់ទីន៖ ខ្សែប្រយុទ្ធរបស់ក្លិប Chelsea កីឡាករ Gonzalo Higuain បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនជាផ្លូវការ។ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះ បង្ហាញខ្លួនបាន ៧២ប្រកួត និងរកបាន ៣១គ្រាប់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។

កីឡាករ Gonzalo Higuain

កីឡាករ Higuain បានឱ្យដឹងថា លោកបានសម្រេចចិត្តចាកចេញពីក្រុមជម្រើសជាតិជាផ្លូវការហើយ និងទុកឱកាសសម្រាប់យុវជនជំនាន់ក្រោយសម្រាប់ការបង្ហាញខ្លួនសម្រាប់ជាតិវិញម្តង។ 

Higuain បានផ្តល់បទសម្ភាសន៍ពីការចូលនិវត្តន៍របស់គេថា៖ “ ទំនាក់ទំនងរវាងខ្ញុំជាមួយក្រុមជម្រើសជាតិគឺធម្មតា ខ្ញុំគិតថាខ្ញុំគួរតែដល់ពេលសម្រាប់ការចាកចេញពីក្រុមជម្រើសជាតិហើយ”។ 

Higuain បានបន្ថែមថា៖ “ខ្ញុំចង់ចំណាយពេលវេលាឱ្យបានច្រើន ដើម្បីរីករាយជាមួយគ្រួសាររបស់ខ្ញុំ ហើយខ្ញុំគិតថាពេលវេលារបស់ខ្ញុំសមល្មមនិងអាចចូលនិវត្តន៍ពីក្រុមជម្រើសជាតិបានហើយ”៕

កីឡាករ Gonzalo Higuain
កីឡាករ Gonzalo Higuain ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]