ភ្នំពេញ៖ ថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន ល្បីផ្ទុះពាសពេញហ្វេសប៊ុក ដោយអ្នកបើករថយន្តបង្ក Range Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងគួរឱ្យអាណោចអាធ័ម។

ទន្ទឹងនេះដែរ ក៏មានមហាជនជាច្រើនបានសម្តែងភាពក្តៅក្រហាយចំពោះឧបទ្ទវហេតុនេះផងដែរ។ ដូច្នេះកាលពីពេលថ្មីៗនេះ លោក Sopharith SIN បានបង្កើតញត្តិអនឡាញមួយតាមរយៈគេហទំព័រ change.org ដើម្បីស្វែងរកយុត្តិធម៌ជូនប្អូនស្រីវីដា ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុឡានបុកប៉ើងនេះ។ 

និស្សិតឆ្នាំទី៤ឌុំ រីដា ដែលត្រូវឡានបុកស្លាប់
នារីវ័យក្មេង យិន ម៉ាណា ដែលជាជនបង្ក

ដោយក្នុងនោះលោក Sopharith SIN បានសរសេររៀបរាប់ថា៖

«លុបបំបាត់វប្បធម៌បុករត់ និងវប្បធម៌និទណ្ឌភាពនៃកម្ពុជា ដោយទាមទារយុត្តិធម៌ដល់ជនរងគ្រោះដទៃទៀត ក្នុងចំណោមជនរងគ្រោះដូចប្អូនស្រីរីដា តាមរយៈការដាក់ទោសជនល្មើសទៅតាមច្បាប់ដែលមានចែង។»

«បើអាជ្ញាធរ និងប្រព័ន្ធយុត្តិធម៌ នៅតែបរាជ័យក្នុងកាតព្វកិច្ចស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ថ្ងៃណាមួយគ្រួសារជនរងគ្រោះ ឬពលរដ្ឋអាចនឹងដើរតួជាតុលាការកាត់ក្តីជនល្មើសដោយខ្លួនឯងមិនខាន។»

«ពេលនោះសង្គមយើង គឺកាន់តែឃោឃៅ ឯសាធារណៈជនក៏កាន់តែអស់ជំនឿលើអាជ្ញាធរ និងប្រព័ន្ធយុត្តិធម៌ថែមទៀត។ ប្រទេសជាច្រើនបានប្រឹងប្រែងកសាង និងរក្សា "ទំនុកចិត្តសាធារណៈជន" មកលើអង្គភាពប៉ូលិស តុលាការ និងស្ថាប័នរដ្ឋ។ យុត្តិធម៌សង្គម ជាកត្តាសំខាន់ណាស់ យើងខ្ញុំសង្ឃឹមថាសមត្ថកិច្ច ក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនឹងធានាជានិច្ចនូវយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប។»

មនុស្សម្នានាំគ្នាចុះឈ្មោះគាំទ្រញត្តិដើម្បីស្វែងរកយុត្តិធម៌ជូនប្អូនស្រីវីដា

យ៉ាងណាមិញ ក្រោយមកមនុស្សម្នាជាច្រើនកុះករបានចុះឈ្មោះគាំទ្រញត្តិមួយនេះ ដោយគិតមកដល់ពេលបច្ចុប្បន្នមានអ្នកចុះឈ្មោះជាង ៥ ពាន់នាក់។

គួរឱ្យដឹងផងដែរ គេហទំព័រ change.org គឺជាគេហទំព័រ ដែលអនុញ្ញាតឱ្យប្រជាជនបង្កើតញត្តិតាមរយៈអនឡាញបានគ្រប់ទីកន្លែង ដើម្បីទាមទារនូវការផ្លាស់ប្តូរណាមួយដែលពួកគេចង់បាន។

តួយ៉ាងប្រធានបទដ៏ពេញនិយមដែលមនុស្សម្នាដាក់ញត្តិនោះភាគច្រើនទាក់ទងទៅនឹង សេដ្ឋកិច្ច, សិទ្ធិមនុស្ស, ការអប់រំ, ការការពារបរិស្ថាន, សិទ្ធិសត្វ និងអំពើអយុត្តិធម៌នានាក្នុងសង្គម៕ 

ញត្តិអនឡាញដែលលោក Sopharith SIN បានសរសេរ
មតិគាំទ្ររបស់មហាជន
នារីវ័យក្មេង យិន ម៉ាណា ដែលជាជនបង្ក
នារីវ័យក្មេង យិន ម៉ាណា ដែលជាជនបង្ក
និស្សិតឆ្នាំទី៤ឌុំ រីដា ដែលត្រូវឡានបុកស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]