បន្ទាយមានជ័យៈ ជាងដេរម្នាក់បានហៅមិត្តភក្តិ មកផឹកស៊ីដល់ផ្ទះ លុះពេលផឹកសស្រវឹង មិត្តភក្តិបានវាយក្បាល ម្ចាស់ផ្ទះរយះ ជាច្រើនថ្នេរ ហើយត្រូវបានគេដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ ទាំងយប់ ហេតុការណ៍នេះ បានកើត ឡើង កាលពីវេលាម៉ោង០១ និង៣០នាទីយប់ ចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ នៅបន្ទប់ជួល ផ្ទះសំណាក់ ផ្កាយបី ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ហម ម៉ុត មេបញ្ជាការ អហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី៣០ ខែមករា នេះថា ជនសង្ស័យ មានឈ្មោះ គា កែវ ហៅអេវ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ រីឯជនរងគ្រោះមានឈ្មោះ ដែម រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរជាជាងកាត់ដេរ។

លោកមេបញ្ជាការ បានបន្តថា មុនឃាត់ខ្លួនកាលពីវេលាម៉ោង២០ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ជនសង្ស័យ គា កែវ បាននាំមិត្តភក្តិ ទៅផឹកស៊ីនៅផ្ទះជនរងគ្រោះ ពួកគេបាននាំគ្នាផឹកស្រាវីស្គី អស់ចំនួន០៤ដប លុះម៉ោង ២២ ទើបចប់ការផឹកស៊ី ហើយពួកគេក៏បានចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ហើយឈ្មោះ គា កែវ និងមិត្តភក្តិ គេម្នាក់ទៀត ឈ្មោះ សីហា បាននាំគ្នាជិះម៉ូតូ ចេញទៅបាត់ ជនរងគ្រោះក៏ចូលដេក ស្រាបតែម៉ោង១យប់ ជនសង្ស័យ បានត្រឡប់ មកសាថ្មីម្តងទៀត ជនរងគ្រោះ ដែម រដ្ឋា ក៏បានបើកទ្វារឲ្យចូល ជនសង្ស័យ បបួលជនសង្ស័យ ផឹកបន្តទៀត តែជនរងគ្រោះបដិសេធ ភ្លាមនោះជនសង្ស័យ បានដេញឲ្យជនរងគ្រោះ ទៅទិញស្រា មកឲ្យគេផឹកទៀត ពេលជនរងគ្រោះមិនព្រម ទៅជនសង្ស័យ ខឹងក៏បានយកដបស្រាវីស្គី វាយកណ្តាលក្បាល ជនរងគ្រោះម្ចាស់ផ្ទះ បណ្តាលឲ្យរយះហូរឈាមជោគប្រាណយ៉ាងធ្ងន់ធ្ងរ ហើយជនសង្ស័យ បានរត់គេចខ្លួនបាត់តែម្តង ។

លោក ហម ម៉ុត បានបញ្ជាក់ថា ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ កម្លាំង អ ហ ចុះស្រាវជ្រាវតាមចាប់ ខ្លួនជនសង្ស័យរហូតបានសម្រេច ក្រោយសួរនាំនៅថ្ងៃទី៣០ ខែមករា នេះ ជនសង្ស័យត្រូវបានបញ្ជូនទៅទីបញ្ជាការ អ ហ ខេត្តចាត់កាតបន្តតាមនិតិវិធីច្បាប់៕

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]