ភ្នំពេញ៖ មានមនុស្សជាច្រើនបានលង់ស្រលាញ់ទូរស័ព្ទ OPPO F11 Pro ស្ទើរតែមិនគួរឲ្យជឿ ដោយសារតែនៅថ្ងៃចុងក្រោយនៃកម្មវិធី Pre-Order មានមនុស្សជាច្រើនបាននាំគ្នាធ្វើការកុម្ម៉ង់ទូរស័ព្ទ F11 pro យ៉ាងច្រើនសន្ធឹកសន្ធាប់ហួសពីការរំពឹងទុករបស់ក្រុមហ៊ុន OPPO នៅកម្ពុជា រហូតដល់ថ្នាក់អតិថិជនខ្លះ មានប្រតិកម្មចំពោះការបិទកម្មវិធី Pre-Order មុនថ្ងៃកំណត់ ដោយសារតែពួកគេមិនអាចទទួលបានផលិតផលបាននៅថ្ងៃលក់ដំបូងកាលពីម្សិលមិញ និងមិនអាចឆ្លើយតបតាមការកុម្ម៉ង់នៃអតិថិជនរបស់ពួកគេបានឡើយនោះ។ 

ហើយនៅថ្ងៃ First Sale ម្សិលមិញទៀតនេះសោត យើងសង្កេតឃើញថាមានអតិថិជនជាច្រើន បានមកទទួលយកទូរស័ព្ទនៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ដែលពួកគេបានកុម្ម៉ង់ទុកសឹងតែគ្រប់ហាងលក់ទូរស័ព្ទតែម្តង។ 

តើមានមូលហេតុអ្វីទៅបានជា F11 Pro ទទួលបានការគាំទ្រ ពីសំណាក់អតិថិជនច្រើនបែបនេះ?

ហើយហេតុអ្វីបានជាការផ្តល់ជូនទូរស័ព្ទ F11 Pro មិនអាចតម្រូវទៅតាមការកុម្ម៉ង់នៅក្នុងទីផ្សារដូច្នេះ? 

OPPO F11 Pro

ជាការពិតណាស់ តាមការឲ្យដឹងរបស់ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា គ្រប់ម៉ូឌែលស៊េរី F របស់ OPPO តែងតែទទួលបានគាំទ្រចើនពីអតិថិជន ជាយូរណាស់មកហើយ ហើយស៊េរី F នេះ គឺលក់ដាច់ខ្លាំងណាស់ពីមួយម៉ូឌែលទៅមួយម៉ូឌែល សឹងតែលក់ដាច់អស់ស្តុកតែម្តងនៅលើទីផ្សារអាស៊ី។ ម្យ៉ាងវិញទៀត មូលហេតុនៃភាពយឺតយ៉ាវក្នុងការផ្តល់ជូនផលិតផលទូរស័ព្ទ F11 Pro ដោយសារតែផលិតផល F11 Pro ចេញមកភ្លាម ត្រូវតែឆ្លងកាត់ភាពសម្រិតសម្រាំង និងត្រួតពិនិត្យយ៉ាងច្បាស់លាស់ពីក្រុមអ្នកជំនាញនៅខាងរោងចក្រផលិតធំៗ ដែលមានច្រើនដំណាក់កាល ហើយនៅពេលដែលការកុម្ម៉ង់កាន់តែច្រើន នោះការផលិតត្រូវបង្កើនទ្វេដង ដែលបណ្តាលឲ្យមានភាពយឺតយ៉ាវបន្តិច។ 

យោងតាមការលើកឡើងរបស់ក្រុមហ៊ុនបានបន្ថែមទៀតថា បើយើងក្រឡេកមើលម៉ូឌែល F11 Pro នៅក្នុងទីផ្សារលក់វិញ មិនថានៅលើកាមេរ៉ា រូបរាង និង បច្ចេកវិទ្យាទេ គឺត្រូវឆ្លងកាត់ក្រុមអ្នកជំនាញ ធ្វើការត្រូវពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធ្វើឲ្យកាមេរ៉ាភ្លោះខាងក្រោយ ទំហំ 48MP របស់ F11 Pro ក្លាយជាអ្នកជំនាញថតរូបបែប Portrait សម្រាប់អ្នកប្រើប្រាស់ ២៤ ម៉ោង ប្រកបដោយគុណភាពខ្ពស់ ហើយ F11 Pro បាន Update ទាំង Software និង Hardware ដើម្បីទទួលបាននូវទូរស័ព្ទមួយគ្រឿង ដែលអាចថតរូបច្បាស់ឥតខ្ចោះនៅទីងងឹតផងដែរ។ 

OPPO F11 Pro

ពិតមែនហើយកាមេរ៉ាភ្លោះខាងក្រោយទំហំ 48 MP របស់ F11 Pro ដើមឆ្នាំ ២០១៩ នេះ បាន Update ជាងម៉ូឌែលមុនៗទាំងទំហំ និងបច្ចេកវិទ្យាទំនើប ដែលជំរុញឲ្យរូបភាពដែលថតចេញមកកាន់តែច្បាស់ ពណ៌កាន់តែស្រស់បំព្រង និងផ្ទៃមុខរបស់មនុស្សវិញកាន់តែដូចធម្មជាតិពិតៗ។ មិនត្រឹមតែប៉ុណ្ណឹងទេ ចំនុចសំខាន់ផ្សេងៗទៀតរបស់ F11 Pro ដែលធ្វើឲ្យអតិថិជនកក្រើកចង់បាន ដោយសារតែវាមានថ្មទំហំ 4000MAh មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost មានពណ៌ខាងក្រោយបែប Gradient ដ៏គួរឲ្យទាក់ទាញចំនួនពីរពណ៌គឺ Thunder Black និង Arura green កាន់តែស្រស់ស្អាត និងកាន់តែថ្លៃថ្នូរ ដែលចំណុចទាំងអស់នេះហើយបានធ្វើឲ្យអ្នកប្រើប្រាស់គ្រប់រូបចង់បាន និងបានកុម្ម៉ង់ទុកមានសន្ទុះខ្លាំងដូច្នេះ។ 

OPPO F11 Pro

សូមបញ្ជាក់ថាទូរស័ព្ទ OPPO F11 Pro តម្លៃត្រឹមតែ 339$ ជាតម្លៃដ៏ពិសេសមួយដែលអតិថិជនគ្រប់គ្នាអាចទទួលយកបាន ប៉ុន្តែបើនិយាយពីមុខងារបច្ចេកវិទ្យា និង កម្មវិធីផ្សេងៗវិញ មិនបាច់ថ្លែងទេ គឺថាកប់ស៊េរីតែម្តង បើមិនជឿសាកជាវមួយគ្រឿងទៅដឹងហើយ។ ហើយក្រុមហ៊ុនបានបញ្ជាក់សង្កត់ធ្ងន់ថា ចំពោះអតិថិជនដែលបានកម្មង់ទូរស័ព្ទ F11 Pro ហើយ មិនទាន់ទទួលបានទូរស័ព្ទ សូមលោកអ្នកមេត្តារង់ចាំបន្តិចដោយ សារតែពេលនេះក្រុមហ៊ុន OPPO បាននិងកំពុងបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនដើម្បីនាំយកទូរស័ព្ទ F11 Pro ដ៏ស្រស់ស្អាត មកដល់ដៃលោកអ្នកជាក់ជាមិនខាន៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]