ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង អេនជី បន្ទាប់ពីបានចាប់ដៃគ្នាសាងសុភមង្គលជាមួយនឹងស្វាមីរួច ឃើញថាមហាជនជាច្រើនបាននាំគ្នា ចាប់អារម្មណ៍ទៅលើជីវិត ដ៏ពោរពេញដោយសុភមង្គលរបស់នាងគ្រប់គ្នា។

យ៉ាងណាមិញទោះបីជាបច្ចុប្បន្ននេះ ការងារសិល្បៈរបស់នាងត្រូវបានស្ងាត់ជាងមុនយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាការរកស៊ីរបស់នាង នាពេលបច្ចុប្បន្ន ហាក់ដូចជាកាក់កបខ្លាំង រកពេលសម្រាកមិនចង់បាននោះទេ។ ដោយសារតែការនឿយហត់ នៅក្នុងការរកស៊ីពេក ស្រាប់តែកាលពីពេលថ្មីៗនេះ ស្វាមីជាទីស្រលាញ់របស់នាង ក៏បានធ្វើការលើកទឹកចិត្តដល់នាង ជាមួយនឹងកាដូដ៏មានតម្លៃ។

ដោយក្នុងនោះស្វាមីរបស់នាង បានធ្វើការទិញកាដូនាឡិកាដាំពេជ្រ ដ៏ស្រស់ស្អាត ទុកជាការផ្តល់កម្លាំងចិត្តនៅក្នុងការរកស៊ីបន្តទៀត ធ្វើឲ្យតារាស្រីរូបនេះរំភើប និងសប្បាយចិត្ត មិនស្ទើរនោះទេ។

តាមរយៈទង្វើមួយនេះ អ្នកគាំទ្រជាច្រើន បានសរសើរដល់គូស្វាមីភរិយាមួយគូនេះគ្រប់គ្នា ដែលតែងតែ ផ្តល់កម្លាំងចិត្តមកកាន់គ្នាជានិច្ច នៅពេលនឿយហត់៕

សូមទស្សនារូបភាពខាងក្រោមនេះ

អ្នកនាង អេន ជី
អេន ជី និងស្វាមី
អេន ជី និងស្វាមី
អេន ជី និងស្វាមី
អេន ជី និងស្វាមី
អេន ជី ទទួលបានកាដូនាឡិកាពេជ្រ ពីស្វាមី
អេន ជី ទទួលបានកាដូនាឡិការពេជ្រ ពីស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេន ជី