ជនសង្ស័យជា សិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម ពីរនាក់ ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់យក ម៉ូតូម៉ាកស្កុបពី ពីនិស្សិតស្រីសាលាច្បាប់ កាលពីយប់មិញ នៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបាន កម្លាំងនគរបាលកណ្ដាលយុត្ដិធម៌រាជធានីភ្នំ ពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌ មានជ័យ ឃាត់ខ្លួន។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះ និងសួរ នាំរួចរាល់នោះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងធ្វើការ ឡោមព័ទ្ធនៅទី តាំងមួយកន្លែងក្រោយសាលាសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣នេះ ដើម្បីតាមចាប់ខ្លួនជន សង្ស័យម្នាក់ទៀត។

បើតាមសមត្ថកិច្ចម៉ូតូម៉ាកស្កុបពីរបស់ និស្សិតស្រីសាលាច្បាប់ ត្រូវបានសមត្ថកិច្ច ដកហូតបានហើយ ក្រោយពីការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ជីម ជូហេង ជាសិស្សនៅវិទ្យាល័យ ជាស៊ីម សាមគ្គី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]