រាជធានីភ្នំពេញ ៖ គ្រាប់កាំភ្លើងចាស់មួយគ្រាប់ម៉ាកអា៦០ ត្រូវបានកម្មករបូមខ្សាច់ពីដៃទន្លេមេគង្គដាក់លុប ទីតាំងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប្រទះឃើញចេញពីទុយោបូមខ្សាច់កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣០ មករា ២០១៣ ។

តាមប្រភពព័ត៌មានឱ្យដឹងថា មុនដំបូងឡើយកម្មករបូមខ្សាច់នៅក្នុងការដ្ឋានកោះពេជ្រ បានដំណើរការបូមខ្សាច់ដូចធម្មតា ស្រាប់តែខណៈពេលកំពុងបូមនោះ ក៏ដោយគ្រាប់កាំភ្លើង១គ្រាប់មកតាម ទុយោបូមខ្សាច់បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។ ក្រោយពីឃើញសភាពបែបនេះ ក្រុមកម្មករក៏បាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលដោយមិនមាននរណាហ៊ានប៉ះពាល់ឡើយ ព្រោះគ្រាប់កាំភ្លើងមានច្រេះតែមិនទាន់ផ្ទុះ ។

ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា នគរបាលប៉ុស្តិ៍ទន្លេបាសាក់បានធ្វើការទំនាក់ទំនងទៅ មន្ត្រីស៊ីម៉ាក់ចុះមកទទួលយកគ្រាប់កាំភ្លើងទៅរក្សាទុក នៅកន្លែងសុវត្ថិភាពដើម្បីកម្ទេចចោល ។ មន្ត្រីជំនាញបាននិយាយថា គ្រាប់កាំភ្លើងមួយគ្រាប់នេះជាប្រភេទអា៦០ ប៉ុន្តែមន្ត្រីជំនាញមិនប្រាកដថា គ្រាប់នេះកប់នៅក្នុងទន្លេដោយសារមូលហេតុអ្វីឡើយ ហើយក៏មិនដឹងថា តាំងពីពេលណាមកដែរ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]