អាមេរិក៖ R2DoubleD និង TripleCPU គឺជាឈ្មោះរបស់មនុស្សយន្តរាំតោងបង្គោលមួយគូរបស់អាមេរិក។ ពួកវាទាំងពីរនេះអាចមានសមត្ថភាពរាំតោងបង្គោលប្រៀបដូចជាមនុស្សធម្មតាដែរ។ មិនតែប៉ុណ្ណោះ មនុស្សយន្តមួយគូនេះ ត្រូវបានគេយកទៅដាក់ឲ្យរាំបង្ហាញជាលើកដំបូង នៅក្នុងក្លឹបមួយកន្លែងដែលមានឈ្មោះថា Sapphire Gentlemen’s club មានទីតាំងក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។

បើយោងតាមការបញ្ជាក់របស់សារព័ត៌មានបរទេសមួយបានឲ្យដឹងថា មនុស្សយន្តរាំតោងបង្គោលមួយគូនេះ ត្រូវបានបង្កើតជាលើកដំបូងតាំងពីឆ្នាំ២០១២មកម្ល៉េះ។ មិនតែប៉ុណ្ណោះ មនុស្សយន្តទាំងពីរគ្រឿងនេះក៏ត្រូវបានគេយកទៅដាក់បង្ហាញពីសមត្ថភាពរាំរបស់វាក្នុងសន្និសីទបចេ្ចកវិទ្យាផ្សេងៗជាច្រើនតាមបណ្តាប្រទេសធំៗដែរ។

ក្នុងអំឡុងពេលរាំ មនុស្សយន្តទាំងពីរគ្រឿង នេះត្រូវបានបញ្ជាពីចំងាយដោយមនុស្ស តាមកម្មវិធីក្នុងទូរស័ព្ទនេះឯង។ លោក Giles Walker គឺជាស្ថាបនិកដែលបានបង្កើតមនុស្សយន្តរាំតោងបង្គោលទាំងពីរគ្រឿងនេះឡើង។ កន្លងមក លោក Giles Walker ធ្លាប់បានគេទាក់ទងមកជួលមនុស្សយន្តមួយគូនេះ ឲ្យទៅបង្ហាញខ្លួនក្នុងកម្មវិធីបច្ចេកវិទ្យាផ្សេងៗជាច្រើនដងរួចមកហើយដែរ។

ក្នុងការជួលនេះទៀតសោត វាតម្រូវឲ្យគេចំណាយលុយដល់ទៅ៣១០០ដុល្លារក្នុងការនាំយកមនុស្សយន្តទាំងពីរគ្រឿងនេះទៅបង្ហាញសមត្ថភាពក្នុងក្លឹបឫកម្មវិធីបច្ចេកវិទ្យាផ្សេងៗ៕  

មានវីដេអូនៅខាងក្រោម៖

មនុស្សយន្ត R2DoubleD និង TripleCPU
មនុស្សយន្ត R2DoubleD និង TripleCPU
មនុស្សយន្ត R2DoubleD និង TripleCPU
មនុស្សយន្ត R2DoubleD និង TripleCPU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]