ឥណ្ឌូនេស៊ី៖ បុរសជាកូនប្រសាម្នាក់ ត្រូវបានឪពុកក្មេកប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន បន្ទាប់ពីកូនស្រីវ័យក្មេងជាទីស្រលាញ់របស់គាត់ បានស្លាប់បង់ជីវិតនៅលើគ្រែ ដោយចោទប្រកាន់ថា មកពីប្រដាប់ភេទកូនប្រសាធំពេក ទើបធ្វើឲ្យកូនស្រីគាត់ស្លាប់ ក្នុងកំឡុងពេលរួមភេទ។

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល បានឲ្យដឹងថា បុរសជាឪពុកក្មេកត្រូវបានគេស្គាល់ឈ្មោះថា Nedi Sito មានអាយុ ៥៥ឆ្នាំ រស់នៅក្នុងភូមិ Maron Kidul ស្រុក Maron ខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី បានប្តឹងចោទប្រកាន់កូនប្រសាប្រុសឈ្មោះ Barsah បន្ទាប់ពីបានលេចឮពាក្យចចាមអារ៉ាម ជុំវិញនឹងការស្លាប់របស់កូនស្រីវ័យ ២៣ឆ្នាំ ឈ្មោះ Jumantri ថា នាងស្លាប់ក្នុងពេលរួមភេទជាមួយប្តី ព្រោះតែលិង្គធំពេក។

ជាការពិតណាស់ ឪពុកក្មេករូបនេះ បានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកូនប្រសាប្រុស ដើម្បីយកសួរចម្លើយ ដោយចោទប្រកាន់ថា កូនស្រីរបស់គាត់បានស្លាប់នៅលើគ្រែ ក្នុងកំឡុងពេលរួមភេទ (ជាមួយប្តីនាង) ក៏ដោយសារតែប្រដាប់ភេទកូនប្រសាធំខ្លាំង។

ចោទប្រកាន់កូនប្រសាប្រដាប់ភេទធំ

យ៉ាងណាមិញ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងចោទប្រកាន់នេះ មន្រ្តីប៉ូលិសក៏បានចុះទៅចាប់ឃាត់ខ្លួន លោក Barsah ដែលជាកូនប្រសា។ ប៉ូលិសបានធ្វើការសួរចម្លើយ ខណៈដែលលោក Barsah ក៏បានបដិសេធចំពោះការចោទប្រកាន់មួយនេះ។

ប្រភពដដែលបន្តថា ដើម្បីឲ្យអស់មន្ទិលសង្ស័យ ក្រោយមក ប៉ូលិសក៏បានសម្រេចឲ្យលោក Barsah បង្ហាញប្រដាប់ភេទរបស់គាត់ នៅចំពោះមុខសាច់ញាតិ ឪពុកក្មេក និងសមត្ថកិច្ចជាសក្ខីភាពតែម្តង។ ប៉ុន្តែអ្វីដែលរកឃើញនោះ គឺថាលោក Barsah មានប្រដាប់ភេទទំហំធម្មតា មិនដូចជាការចោទប្រកាន់ពីសំណាក់ឪពុកក្មេករបស់លោកនោះឡើយ។

ប៉ូលិសនៅក្នុងតំបន់បានអះអាងថា ប្រដាប់ភេទរបស់លោក Barsah គឺពិតជាមានទំហំធម្មតាមែន មិនដូចការចោទប្រកាន់ឡើយ។ ហើយក្រោយកើតហេតុ ឪពុកក្មេករបស់លោក ក៏បានដកពាក្យបណ្ដឹង និងបញ្ចប់បញ្ហានេះត្រឹមនេះ និងបានសុំទោសដល់កូនប្រសា ក៏ដូចជាគ្រួសារទាំងសងខាងផងដែរ។

ផ្ទុយទៅវិញ អ្វីដែលរកឃើញពិតប្រាកដនោះ តាមរយៈការធ្វើកោសល្យវិច្ច័យ នាង Jumantri បានស្លាប់ដោយសារតែមានជំងឺប្រចាំកាយ។ ពោលគឺ នាងមានជំងឺស្កន់ ឬជំងឺឆ្កួតជ្រូក (Epilepsy) ។

គួរឲ្យដឹងផងដែរថា លុះក្រោយកើតហេតុ លោក Sito ជាឪពុក ក៏បានប្រាប់ឲ្យដឹងផងដែរថា កូនស្រីរបស់លោក នាងពិតជាមានជំងឺឆ្កួតជ្រូកនេះមែន និងជាយូរឆ្នាំណាស់មកហើយ។ ពោលគឺ តាំងតែពីនាងនៅអាយុ ១៤ឆ្នាំមកម៉្លេះ។ ហើយជុំវិញនឹងករណីដែលលោកបានប្តឹងកូនប្រសាប្រុសនោះ ក៏ព្រោះតែលេចឮពាក្យចចាមអារ៉ាមថា កូនស្រីលោកស្លាប់ព្រោះតែរួមភេទជាមួយប្តីលិង្គធំ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ចោទប្រកាន់កូនប្រសាប្រដាប់ភេទធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]