មនុស្សម្នាក់ៗ កើតមកតែងតែទទួលបាន នូវរូបសម្រស់ពីធម្មជាតិស្អាតផ្សេងៗពីគ្នា ដែលមានអ្នកខ្លះទទួលបាន នូវរូបសម្រស់ស្អាត បែបមានសម្បុរស អ្នកខ្លះក៏មានសម្បុរខ្មៅស្អាតទៅតាមនោះទេ។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែទម្រង់មុខក៏មានខុសៗគ្នាទាំងអស់ អ្នកខ្លះពងក្រពើ ឬក៏មូលទៅតាមនោះផងដែរ។

បើនិយាយពីមនុស្សដែលមានថ្ពាល់ខួចវិញឃើញថា ពួកគេមានមុខមាត់ពិតជាគួរឲ្យស្រលាញ់ មិនថាពេលញញឹម ឬក៏សើច។ លើសពីនេះខួចនេះ ក៏កើតចេញពីធម្មជាតិដែលបានផ្តល់ឲ្យពេលចាប់កំណើតដំបូង ហើយមនុស្សមានត្រឹមតែ៥ ទៅ១០ភាគរយប៉ុណ្ណោះ ដែលមានថ្ពាល់ខួចស្រស់ស្អាតញញឹមស្រស់ ពីធម្មជាតិ មិនបាច់ចាក់ ឬក៏កែកុននោះទេ។ 

រូបតំណាង

យ៉ាងណាមិញ បើតាមរយៈការទាយក៏ដូចជាតាមការស្រាវជា្រវ តាមវេបសាយបរទេសមួយចំនួន បាននិយាយជាច្រើនចំពោះមនុស្សម្នាក់ៗ ដែលបានកើតមកមានថ្ពាល់ខួចស្អាតពីកំណើត ហើយនៅក្នុងនោះគេក៏បានប៉ាន់ស្មាន និងទាយដឹងពីវាសនាខ្លះ ក៏ដូចជាសំណាងរបស់ពួកគេ ដែលមានថ្ពាល់ខួចបែបនេះផងដែរ។

ដោយនៅក្នុងនោះភាគច្រើន ដែលសំណាងខ្លាំងនោះគឺ សម្រាប់អ្នកដែលមានថ្ពាល់ខួច ជាមនុស្សស្រី ដែលមនុស្សប្រុសមិនសូវមានសំណាងដូចមនុស្សស្រីប៉ុន្មាននោះទេ។ ដោយក្នុងនោះ គេក៏បានលើកឡើង នូវចំណុចមួយចំនួន ដែលបង្ហាញពីចំនុចដែលមានសំណាង និងមិនសូវល្អនៅក្នុងការងារដែលមិនសាកសមជាមួយ យ៉ាងដូច្នោះថា៖

១) ជាមនុស្សដែលសំណាងល្អ នៅពេលចាស់ទៅ៖

អ្នកដែលមានថ្ពាល់ខួច មើលទៅសុទ្ធតែជាមនុស្សដែលគួរឲ្យស្រលាញ់ មិនថាពេលញញឹម ពេលសើចពិតជាមានមន្តស្នេហ៍គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះមនុស្សបែបនេះ មានមនុស្សជាច្រើនមិនថាប្រុសស្រី សុទ្ធតែលង់ស្រលាញ់ និងចូលចិត្តរាប់អានពួកគេយ៉ាងខ្លាំង។

លើសពីនេះទៅទៀត ដោយសារតែការធ្វើអំពើល្អ របស់មនុស្សដែលមានថ្ពាល់ខួចនេះតាំងតែពីក្មេងៗ ដូច្នោះហើយ នៅពេលដែលពួកគេចាស់ទៅ ជីវិតរបស់ពួកគេ នឹងជួបតែមនុស្សចិត្តល្អ និងជួយយកអាសារ នៅពេលដែលជួយបញ្ហា មិនថារឿងពិបាកចិត្តបែបណានោះទេ។ 

រូបតំណាង

២) មិនសូវសាកសមជាមួយនឹង ការងារអាជីវកម្ម៖

បើសិនជាមនុស្សស្រីដែលមានថ្ពាល់ខួចបែបនេះ តាមរយៈវេបសាយមួយចំនួនបានធ្វើការបកស្រាយ និងប៉ាន់ស្មានមើលថា ពួកគេពិតជាមិនសមនឹងការចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ ព្រោះពួកគេនឹងជួបមនុស្សលាក់ពុត មនុស្សដែលមិនល្អ ដែលអាចធ្វើឲ្យអាជីវកម្មរបស់ពួកគេ អាចនឹងក្ស័យធនបាន។

បន្ថែមលើនេះទៀត ពួកគេតែងតែជួបនឹងបញ្ហាដែលមានទំនាក់ទំនងជាមួយភេទផ្ទុយគ្នានៅពេលចាប់ផ្ដើមអាជីវកម្ម ជានាំឲ្យមានការរអាក់រអួល ដល់ការដំណើរការអាជីវកម្មបែបនេះ។ ដូច្នោះការធ្វើការងារ អាចសាកសមនឹងអ្នកបំផុត ព្រោះមានមនុស្សជាច្រើនចូលចិត្ត ជាពិសេសមនុស្សនៅជុំវិញខ្លួនតែម្តង ដោយមិនមែនមនុស្សប្រភេទនេះមកធ្វើឲ្យការងារកាន់តែយ៉ាប់។ 

រូបតំណាង

៣) ជាមនុស្សដែលអាចទុកចិត្តបាន និងគួរឲ្យស្រលាញ់៖

ជាការពិត មនុស្សស្រីដែលមានថ្ពាល់ខួចភាគច្រើន តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកនៅជុំវិញ ព្រោះតែរូបសម្រស់ញញឹម សើចបែបធម្មជាតិ ឃើញថ្ពាល់ខួចដ៏គួរឲ្យស្រលាញ់ ធ្វើឲ្យអ្នកជុំវិញជាពិសេសប្រុសៗ ចូលចិត្ត និងស្រលាញ់រាប់អានគ្រប់គ្នាតែម្តង។

ក្រៅពីមានមុខមាត់ដ៏គួរឲ្យស្រលាញ់យ៉ាងដូច្នោះ មនុស្សដែលមានថ្ពាល់ខួចអំណោយផលពីធម្មជាតិបែបនេះ ក៏ទទួលបាននូវការទុកចិត្ត ពីអ្នកនៅជុំវិញខ្លួន ពួកគេតែងតែប្រាប់នូបរឿងរ៉ាល់ជាច្រើនទៅកាន់គេ ដោយសារតែមនុស្សប្រភេទនេះ មិនចេះនិយាយមាត់វែងឆ្ងាយទៅប្រាប់អ្នកដទៃនោះទេ។

៤) ទទួលបានក្តីស្រលាញ់ច្រើនពីមនុស្សភេទផ្ទុយ ប៉ុន្តែមិនមែនជាក្តីស្រលាញ់បែបស្នេហា៖

អ្នកដែលមានថ្ពាល់ខួចបែបនេះ តែងទទួលបានការស្រលាញ់ និងពេញចិត្តខ្លាំងពីមនុស្សដែលមានភេទផ្ទុយពីអ្នក ដោយសារតែស្នាមញញឹមភាពរាក់ទាក់ ទើបធ្វើឲ្យគេពេញចិត្តខ្លាំង។ ក៏ប៉ុន្តែមនុស្សដែលមានថ្ពាល់បែបនេះ មិនបានដាក់ចិត្តស្រលាញ់ ឲ្យក្លាយទៅជាក្តីស្នេហានោះទេ ដោយគិតថាវាមានភាពស្មុគស្មាញ ពិសេសនោះគឺពួកគេត្រូវការមិត្តដែលយល់ចិត្ត និងមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ។

មិនត្រឹមតែប៉ុណ្ណោះមនុស្សបែបនេះ មានឆន្ទះដោយ ខ្លួនឯង ធ្វើអ្វីដែលជាភាពឯករាជ្យ ព្រោះពួកគេមានបញ្ហាចាប់តាំងពីកុមារភាព ដូច្នោះពួកគេត្រូវការមិត្តភាពមួយដ៏ល្អសម្រាប់ខ្លួនឯង នៅពេលដែលមានបញ្ហាអាចដោះស្រាយ និងបន្ធូរភាពតានតឹងបានខ្លះៗ។ 

រូបតំណាង

៥) មានសំណាងច្រើនក្នុងរឿងស្នេហា ប៉ុន្តែក៏មានការខកចិត្តដែរ៖

ទោះបីជាមន្សុសស្រីបែបនេះមានមន្តស្នេហ៍ខ្លាំងយ៉ាងណាក្តី តែនាងក៏មិនសូវសមប្រកបក្នុងរឿងស្នេហាប៉ុន្មានដែរ ដោយសារទំនាក់ទំនងតែងមានភាពស្មុគស្មាញជានិច្ច។

មិនត្រឹមតែប៉ុណ្ណោះស្នេហារបស់ពួកគេ សុទ្ធតែល្អៗ មានអ្នកស្រលាញ់ និងយល់ចិត្តអស់ពីចិត្ត ជាច្រើន ក៏ប៉ុន្តែហាក់ដូចជាមិនសូវសមប្រកប និងជួបរឿងខកចិត្តខ្លះៗផងដែរ។

៦)សុខភាពក្រពះ និងលំពែងជាទូទៅមិនល្អ៖

ទោះជាស្នាមខួចមានភាពស្រស់ស្អាតក៏ដោយ ក៏ប៉ុន្តែពួកគេបែរជាជួបនូវជំងឺ និងមានបញ្ហាខ្លះៗ ទាក់ទងនឹងគ្រឿងខាងក្នុងទៅវិញ ព្រោះសរីរាង្គដំណើរការមិនសូវជាបានល្អប៉ុន្មាននោះទេ។

ដូច្នោះហើយពួកគេត្រូវតែធ្វើការបរិភោគអាហារ ឬក៏ចំណីផ្សេងៗ ឲ្យបានល្អជាមុន ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ក្រពេះ ពោលគឺត្រូវថែរក្សាសុខភាពញុំអាហារឲ្យបានទៀងទាត់ ដើម្បីកុំឲ្យជួបបញ្ហាទាំងនេះ។ 

គួរបញ្ជាក់ផងដែរណា ប៉ុន្មានចំណុចដែលបានធ្វើការរៀបរាប់ខាងលើនេះ សុទ្ធតែជាការដកស្រង់ពីវេបសាយមួយចំនួន ដែលបានលើកឡើង និយាយពីសំណាង ដែលមនុស្សមានថ្ពាល់ខួចប៉ុណ្ណោះ៕

ប្រភព៖lifeinsaudiarabi yourchineseastrology & kiwirepor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]