កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ កំពូលតារាចម្រៀងស្រីប្រចាំKpop កញ្ញា Taeyeon បានចូលរួមនៅក្នុងកម្មវិធីតន្រ្តី គម្រប់ខួបចូលសិល្បៈ បានរយៈពេល៣០ឆ្នាំ របស់តារាចម្រៀងប្រុសលោក Yoon Jong Shin និងលោក Bean Pole ដែលកម្មវិធីនេះមានឈ្មោះថា «Now Thirty»។

ហើយចំនួនឆ្នាំដែលតារាប្រុសជើងចាស់ទាំងពីរដួងនេះ បានប្រឡូកចូលសិល្បៈ ក៏ស្មើនឹងអាយុពិតរបស់តារាចម្រៀងស្រី Taeyeon ផងដែរ ដោយកាលពីថ្ងៃទី៩ ខែមិនាកន្លងទៅថ្មីៗនេះ នាងទើបតែប្រារព្ធពិធីខួបកំណើតវ័យ៣០ឆ្នាំរបស់នាង។

យ៉ាងណាមិញ ទន្ទឹមនឹងឈានចូលវ័យខ្ទង់៣០ឆ្នាំនេះផងដែរ Taeyeon ក៏បាននិយាយទម្លាយពី សម្ពាធ ក៏ដូចជាអារម្មណ៍ច្របូកច្របល់របស់ខ្លួន ខណៈអាយុកាន់តែកើនឡើង។ ក្នុងនោះនាងបាននិយាយថា៖

«ខ្ញុំទើបតែឈានចូលអាយុ៣០ឆ្នាំ។ ខ្ញុំដឹងថាខ្ញុំមិនគួរនិយាយរឿងទាំងនេះ នៅចំពោះមុខសិស្សច្បងទាំងពីររបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែមានអារម្មណ៍ថា ខ្ញុំត្រូវតែមានឆន្ទះរឹងមាំឲ្យកាន់តែខ្លាំងឡើង ដើម្បីថែរក្សារាងកាយរបស់ខ្ញុំឲ្យកាន់តែប្រសើរឡើង ដូច្នេះខ្ញុំនៅតែអាចបន្តបង្កើតតន្រ្តីថ្មីៗសម្រាប់មនុស្សគ្រប់គ្នាបាន»។

នាងបន្ថែមទៀតថា បច្ចុប្បន្នគឺមិនដូចកាលពីនាងរាំជាមួយ SNSD ទៀតទេ ដោយពេលនេះនាងត្រូវតែយកចិត្តទុកដាក់ ទៅលើសម្លេងរបស់ខ្លួនឲ្យកាន់តែល្អបន្ថែមទៀត។

ឆ្លើយតបទៅវិញ លោក Yoon Jong Shin ដែលឆ្នាំនេះលោកឈានចូលវ័យ៥០ឆ្នាំ បាននិយាយទៅកាន់Taeyeon ថា នាងនៅតែជាកូនក្មេងនៅឡើយនោះទេ លោកពន្យល់ថា៖ «អាយុ៣០ឆ្នាំ គឺជាពេលដែលអត្ថន័យជីវិតពិតបានទើបតែចាប់ផ្តើមតែប៉ុណ្ណោះ នេះគឺជាកត្តាដ៏សំខាន់សម្រាប់អ្នក។ ខ្ញុំគិតថា Taeyeon ពិតជាអស្ចារ្យខ្លាំងណាស់។»

Taeyeon បាននិយាយបន្ថែមទៀតដោយថា៖ «សព្វថ្ងៃនេះ ខ្ញុំនៅតែមានការភ័ន្តច្រឡំបន្តិចបន្តួច ដោយខ្ញុំមិនដឹងថា តើអ្វីដែលខ្ញុំកំពុងតែធ្វើនេះត្រឹមត្រូវដែរឬយ៉ាងណា ពីព្រោះថាវាខុសពីការស្រមៃរបស់ខ្ញុំ។ ខ្ញុំមានការយល់ច្រឡំច្រើនណាស់ ប៉ុន្តែក្រោយពីស្តាប់នូវអ្វីរៀមច្បងបាននិយាយអម្បាញ់មិញ បានផ្តល់ការលើកទឹកចិត្ត និងឲ្យខ្ញុំភាពក្លាហានជាងមុនច្រើនណាស់។»

សរុបមកវិញ តំណែងបច្ចុប្បន្នរបស់ Taeyeon គឺជាក្តីស្រមៃរបស់តារាគ្រប់រូប ដែលចង់បានវាខ្លាំងបំផុតនៅក្នុងវិស័យKpop ដែលជាក្តីស្រមៃធំធេង គិតថាឲ្យបានជោគជ័យ នឹងមានសេចក្តីសុខ ប៉ុន្តែនៅពេលដែលអ្នកឈានចូលមកដល់ចំនុចនេះ នៅក្នុងជីវិតពិតរបស់អ្នក គឺវាពិតជាមិនដូចនឹងអ្វីដែលអ្នកធ្លាប់ស្រមៃចង់បាននោះទេ៕  

Taeyeon ចូលរួមក្នុងកម្មវិធីគម្រប់ខួបចូលសិល្បៈ៣០ឆ្នាំ
Taeyeon ចូលរួមក្នុងកម្មវិធីគម្រប់ខួបចូលសិល្បៈ៣០ឆ្នាំ
Taeyeon ចូលរួមក្នុងកម្មវិធីគម្រប់ខួបចូលសិល្បៈ៣០ឆ្នាំ
កំពូលតារាចម្រៀងស្រីប្រចាំKpop កញ្ញា Taeyeon
កំពូលតារាចម្រៀងស្រីប្រចាំKpop កញ្ញា Taeyeon
កំពូលតារាចម្រៀងស្រីប្រចាំKpop កញ្ញា Taeyeon
កំពូលតារាចម្រៀងស្រីប្រចាំKpop កញ្ញា Taeyeon
កំពូលតារាចម្រៀងស្រីប្រចាំKpop កញ្ញា Taeyeon
កំពូលតារាចម្រៀងស្រីប្រចាំKpop កញ្ញា Taeyeon
កំពូលតារាចម្រៀងស្រីប្រចាំKpop កញ្ញា Taeyeon
កំពូលតារាចម្រៀងស្រីប្រចាំKpop កញ្ញា Taeyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]