ប៊្រុយណេ៖ នាថ្ងៃទី៣ ខែ មេសាខាងមុខនេះ រាជរដ្ឋាភិបាលប្រទេសប៊្រុយណេនឹងចាប់ផ្តើមអនុម័តច្បាប់ព្រហ្មទណ្ឌថ្មីរបស់ខ្លួន ដោយអនុញ្ញាតិឲ្យប្រជាជនអាចមានសិទ្ធិយកដុំថ្មគប់ទៅលើមនុស្សដែលស្រលាញ់ភេទដូចគ្នាទាល់តែស្លាប់បាន។

រូបតំណាង

ដោយសារតែប៊្រុយណេគឺជាប្រទេសដែលប្រកាន់ភ្ជាប់និងអនុវត្តច្បាប់សាសនាឥស្លាមដ៏តឹងរ៉ឹងបំផុត។ អីចឹងហើយ ការស្រលាញ់ភេទដូចគ្នាគឺជាអំពើខុសច្បាប់មួយនៅប្រទេសនេះ។ រីឯអ្នកដែលស្រលាញ់ភេទដូចគ្នា ត្រូវបានគេចាត់ទុកជា ជនល្មើសផងដែរ។

កាលពីមុន បុគ្គលដែលរកឃើញថា បានរួមភេទជាមួយភេទដូចគ្នា នឹងត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ទោសរហូតដល់១០ឆ្នាំឡើងទៅ។ ប៉ុន្តែរាប់ចាប់ពីខែមេសាខាងមុខនេះ ទោសនៃការស្រលាញ់ភេទដូចគ្នានេះនឹងត្រូវកើនឡើងមួយកម្រិតទៀតពោលគឺ បុគ្គលដែលគេរកឃើញថាបានប្រព្រឹត្តអំពើរួមភេទដូចគ្នានឹងត្រូវបានកាត់ទោសពីសំណាក់មហាជន ដោយការគប់ដុំថ្មរហូតដល់ស្លាប់តែម្តង។

គួរបញ្ជាក់ថា ការអនុវត្តច្បាប់នេះធ្វើលើបុគ្គលដែលកាន់សាសនាឥស្លាមប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រីប្រទេសប៊្រុយណេ

យោងតាមការបញ្ជាក់របស់សារព័ត៌មានចិន SCMP បានឲ្យដឹងថា ច្បាប់នេះត្រូវបានគេប្រកាសជូនសារធារណជនជាផ្លូវការតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ប៉ុន្តែការអនុវត្តច្បាប់នេះត្រូវបានពន្យារពេលរហូតមកទល់សព្វថ្ងៃនេះ ខណៈរដ្ឋមន្ត្រីប្រចាំប្រទេសប៊្រុយណេចង់ស្វែងរកព័ត៌មានលម្អិតបន្ថែមមុនការអនុម័តច្បាប់នេះចូលជាធរមាន។

មិនតែប៉ុណ្ណោះ ច្បាប់នេះក៏ត្រូវបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងលើឆាកអន្តរជាតិផងដែរ។

ចំណែកឯករណីលួចវិញ បុគ្គលណាដែលគេរកឃើញ ឬចាប់បានពាក់ព័ន្ធនឹងករណីលួចប្លន់ផ្សេងៗ នឹងត្រូវបានកាត់ទោសដោយការកាត់ដៃស្ដាំចោលសម្រាប់កំហុសលើកទីមួយ។ ហើយបើនៅតែក្បាលរឹង មិនរាងចាលទៀត ពួកគេនឹងពិការជើងឆ្វេងម្ខាងទៀតសម្រាប់កំហុសលើកទីពីរ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]