កោះហាវ៉ៃ៖ អាចនិយាយបានថា តាំងពីតារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូត អ្នកនាង សារ៉ាយ សក្ខណា បានរៀបការរួច ព្រមទាំងទៅរស់នៅឯ សហរដ្ឋអាមេរិកនោះ ឃើញថាតារាស្រីរូបនេះ រស់នៅជាមួយជីវិតដ៏មានសុភមង្គលខ្លាំងមែនទែន នាពេលកន្លងមក។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះត្រូវជាថ្ងៃខួបកំណើតរបស់ តារាសម្ដែងស្រី សម្បុរស្រអែម អ្នកនាង សារ៉ាយ សក្ខណា គេសង្កេតឃើញមានការជូនពរយ៉ាងច្រើន ពីសំណាក់សិល្បករ សិល្បការិនី នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

យ៉ាងណាមិញ ផ្អែកទៅលើការបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើរូបភាពដែលបង្ហាញពីដំណើរកម្សាន្តលក្ខណៈគ្រួសារ ទៅកាន់កោះហាវ៉ៃ លើទឹកដីសហរដ្ឋអាមេរិក ។

ក្រោយពីបានឃើញដំណើរកម្សាន្តនោះ គេសង្កេតឃើញអ្នកនាង សារ៉ាយ សក្ខណា មានសុភមង្គលខ្លាំងមែនទែន ជាមួយរូបភាពផ្អែមល្ហែមទាំងនោះ ធ្វើឲ្យហ្វេនៗ ឃើញអាចច្រណែនបាន៕

សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា