ភ្នំពេញ៖ តារាសម្តែងសាច់សខ្ចីវ័យក្មេងកញ្ញា ស៊ីន យូប៊ីន បច្ចុប្បន្ននេះ កំពុងតែទទួលការគាំទ្រខ្លាំងមែនទែន ពីសំណាក់ហ្វេនៗរបស់នាង ជាមួយនឹងខ្សែភាពយន្តជាច្រើន ដែលរូបនាងបានសម្តែង។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញនាងបង្ហោះរូបជាច្រើនសន្លឹក អមជាមួយ Caption យ៉ាងវែងថា៖ “Yubin មានមោទនភាពណាស់ ដែលបាននាំយកនូវរបាំរបស់ខ្មែរ មកសម្តែងជូនអន្តរជាតិទស្សនា នេះជាការរាំថ្វាយក្នុងពិធីបួងសួងដ៏ធំមួយដែលមានការសម្តែងរបាំ៣ប្រទេសរួមគ្នាគឺខ្មែរ-ថៃនិងឡាវ។Yubin ពិតជាសោកស្តាយដែលYubinមិនបានគ្រងឈុតរបាំ ដ៏ស្រស់ស្អាតរបស់ខ្មែរមកបង្ហាញឲ្យបានពេញទំហឹងក៏ព្រោះតែហេតុផលមួយចំនួន តែយ៉ាងណាមិញ Yubinរំភើបចិត្ត ដែលទទួលបានការគាំទ្រ និងលើកសរសើរពីសាសន៍ដទៃ មកលើរបាំជាតិយើងគ្រប់ៗគ្នា (ទន់ភ្លន់តែរឹងមាំ ) ។ អរគុណសម្រាប់ការអញ្ចើញYubin តំណាងកម្ពុជា ចូលរួមក្នុងកម្មវិធីមួយនេះ អរគុណសម្រាប់ការ ស្វាគមន៍ដ៏កក់ក្តៅ។ សូមអភ័យទោសសម្រាប់កំហុសឆ្គង ដោយប្រការណាមួយ ព្រោះការហាត់រៀនត្រឹម២ម៉ោងតែប៉ុណ្ណោះ”។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ កញ្ញា ស៊ីន យូប៊ីន បានទទួលពាក្យសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ព្រោះថាតារាសម្តែងស្រីរូបនេះ ពិតជាមានភាពក្លាហាន ក្នុងការសម្តែងរបាំ ដើម្បីឲ្យប្រទេសជិតខាងដូចជា ថៃ និងឡាវទស្សនា។

ហើយមិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះ សម្រាប់ការសម្តែងដ៏គួរឲ្យសរសើរនេះ កញ្ញា ស៊ីន យូប៊ីន មានការហាត់រាំត្រឹមតែរយៈពេល ២ ម៉ោងតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន