ភ្នំពេញ៖ ក្រោយពីបានចូលឈ្មោះជាតារាចម្រៀងរួចមកឃើញថា នាយចឺម កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនក្មេងចាស់ប្រុសស្រី ខណៈពេលដែលសមត្ថភាពរបស់លោកខ្លាំង គួរឲ្យសរសើរមិនចាញ់តារារៀមច្បង។

មិនត្រឹមតែប៉ុណ្ណោះ ការងារសិល្បៈ ឡើងឆាកតូចធំរបស់លោក ក៏កាន់តែច្រើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើការឡើងច្រៀងនៅក្នុងការប្រគំតន្រ្តីដ៏ធំមួយ ដែលមានអ្នកទស្សនាជាច្រើននាក់ បានចូលរួមធ្វើការគាំទ្រផ្តល់កម្លាំងចិត្តដល់លោកយ៉ាងខ្លាំង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យសរសើរខ្លាំងនោះគឺ លោកកំពុងតែច្រៀងនៅក្រោមដំណក់ទឹកភ្លៀងយ៉ាងខ្លាំង រាំផង កាយវិការច្រៀងផង និងបង្ហាញស្នាមញញឹមទៅកាន់អ្នកគាំទ្រ ទោះបីពិបាកយ៉ាងណាក្តី។

តាមរយៈសកម្មភាពបែបនេះ មហាជនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ដែលទោះបីជាមានភ្លៀងធ្លាក់មកខ្លាំងយ៉ាងណាក្តី ក៏ប៉ុន្តែលោកនៅតែខំប្រឹងសម្តែងរហូតដល់កម្មវិធីផ្អាកតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម ពេលច្រៀងទាំងកណ្តាលភ្លៀង
នាយចឺម ពេលច្រៀងទាំងកណ្តាលភ្លៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម