អង់គ្លេស៖ ក្លិបធំៗនៅអឺរ៉ុបជាច្រើនបានចាប់ផ្តើមបង្វែររ៉ាដារបស់ខ្លួន ក្នុងការតាមប្រមាញ់កីឡាករល្អ ដើម្បីត្រៀមប្រជែងពានរង្វាន់ផ្សេងៗនារដូវកាលថ្មី។ ក្នុងនោះដែរ កីឡាករ ២រូបរបស់ក្លិប Manchester United គឺ Paul Pogba និង Marcus Rashford ក៏កំពុងតែត្រូវបានក្លិបធំៗចំនួន ២ ចាប់អារម្មណ៍ចង់ទិញយកពួកគេ នាទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

កីឡាករ​ Marcus Rashford និង Paul Pogba
លោក Ole Gunnar Solskjaer

បើយោងតាមសារព័ត៌មាន Daily Telegraph ឱ្យដឹងថា លោក Ole Solskjaer ដែលគេរំពឹងថា នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Manchester United បានចេញមកបញ្ជាក់ចំៗថា កីឡាករទាំង ២នាក់នេះ “មិនសម្រាប់លក់ចេញទេ” ដោយសារតែពួកគេជាកម្លាំងដែលមិនអាចខ្វះបានសម្រាប់ Manchester United នារដូវកាលថ្មីនេះ។

ប៉ុន្តែបើទោះបីជាយ៉ាងណានេះក្តី អនាគតរបស់ Pogba នៅមិនទាន់ប្រាកដជាមួយ Man UTD ឡើយ ដោយសារតែកីឡាកររូបនេះធ្លាប់បាននិយាយថា “ Real Madrid គឺជាក្លិបមួយដែកជាក្តីស្រមៃរបស់កីឡាករគ្រប់រូប និងថែមទាំងសរសើរដល់លោក Zidane ថែមទៀតផង”។ 

កីឡាករ Paul Pogba

ដោយឡែកសម្រាប់កីឡាករខ្សែប្រយុទ្ធ Marcus Rashford វិញ ក៏កំពុងមានការចាប់អារម្មណ៍ពីក្លិប Barcelona ដូចគ្នា ខណៈដែលកិច្ចសន្យារបស់កីឡាកររូបនេះ នឹងផុតកំណត់នៅឆ្នាំ ២០២០ ខាងមុខ។ ស្របពេលនេះដែរ ក្លិប Manchester United បាននឹងកំពុងព្យាយាមក្នុងការចរចាកិច្ចសន្យាថ្មីជាមួយ Rashford ដោយអាចនឹងតម្លើងប្រាក់ឈ្នួលច្រើនជាងមុនសម្រាប់រូបគេផងដែរ៕

កីឡាករ Marcus Rashford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]