កណ្តាល៖ នៅពេលនេះសពរបស់និស្សិតស្រីឆ្នាំទី៤ ឌុំ រីដា ដែលត្រូវឡានបុកស្លាប់កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានក្រុមគ្រួសារទាំងអស់ បាននាំគ្នាធ្វើពិធីបុណ្យ និងយកសពទៅបញ្ចុះនាព្រឹកនេះហើយ ស្របពេលដែលសមត្ថកិច្ច មិនទាន់ ចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់នៅឡើយ។

ការស្លាប់របស់និស្សិតស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការក្តុកក្តួលយ៉ាងខ្លាំង ក្រោយបានដឹងពីជីវិតតស៊ូរបស់នាង ដែលខំប្រឹងតាំងតែពីក្មេងរហូតមកដល់ពេលនេះ មិនដែលមានពាក្យថាធ្វើឲ្យលំបាក ចំពោះគ្រួសារ និងឪពុកម្តាយម្តងណានោះទេ។

ស្របពេលជាមួយគ្នានេះ បងស្រីបង្កើតរបស់នាង ក៏បានធ្វើការបង្ហើបពីបំណងប្រាថ្នារបស់នាងនៅថ្ងៃអនាគត ធ្វើឲ្យមហាជនជាច្រើនក្តុកក្តួលយ៉ាងខ្លាំង។ ដោយក្នុងនោះនាងមានបំណង នៅពេលរៀនចប់ នាងនឹងចង់បន្តទៅរៀននៅឯក្រៅប្រទេស និងចង់ប្រកបការងារនៅឯបរទេស ហើយនាងក៏តែងសង្ឃឹមថា អាចនឹងនាំកិត្តិយស មុខមាត់ មានជីវភាពល្អប្រសើរទៅថ្ងៃអនាគតសម្រាប់ ក្រុមគ្រួសារទាំងមូលផងដែរ។

ក៏ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ត្រឹមតែមួយភ្លែត ព្រោះតែការជួបគ្រោះថ្នាក់ ឡានមកបុកនាង ដោយផ្តាច់យកជីវិត និងក្តីប្រាថ្នារបស់ខ្លួនទាំងមិនទាន់ឃើញលទ្ធផលអ្វី។ ទន្ទឹមនឹងនេះដែរ បងស្រីរបស់និស្សិតស្រីរូបនេះ ក៏បានសូមអំពាវនាវដល់ សមត្ថកិច្ច អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ជួយស្វែងរកយុត្តិធម៌ ដល់ប្អូនស្រីនាងរបស់ខ្លួន និងចាប់ជនល្មើសពិតប្រាកដ មកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕

សូមទស្សានរូបភាពខាងក្រោមនេះ៖ 

និស្សិតឆ្នាំទី៤ឌុំ រីដា ដែលត្រូវឡានបុកស្លាប់
និស្សិតឆ្នាំទី៤ឌុំ រីដា ដែលត្រូវឡានបុកស្លាប់
និស្សិតឆ្នាំទី៤ឌុំ រីដា ដែលត្រូវឡានបុកស្លាប់
និស្សិតឆ្នាំទី៤ឌុំ រីដា ដែលត្រូវឡានបុកស្លាប់
និស្សិតឆ្នាំទី៤ឌុំ រីដា ដែលត្រូវឡានបុកស្លាប់
និស្សិតឆ្នាំទី៤ឌុំ រីដា ដែលត្រូវឡានបុកស្លាប់
និស្សិតឆ្នាំទី៤ឌុំ រីដា ដែលត្រូវឡានបុកស្លាប់
សាររបស់បងស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]