អ៊ីតាលី៖ ឯកសណ្ឋានរដូវកាលថ្មីរបស់ក្លិបបាល់ទាត់ Juventus ត្រូវបានបែកធ្លាយពាសពេញនៅលើបណ្តាញអ៊ីនធ័រណេតកាលពីពេលថ្មីៗនេះ។ ឯកសណ្ឋានថ្មីនេះ ហាក់មានការរចនាខុសពីឯកសណ្ឋានមុនៗរបស់ក្លិប Juventus ដែលតែងតែមាននូវរចនាបថបែបឆ្នូត ស-ខ្មៅ ដែលជាអត្តសញ្ញាណរបស់ក្លិបរហស្សនាមសេះបង្កង់មួយនេះ។

ឯកសណ្ឋានរបស់ក្លិប Juventus រដូវកាល ២០១៨/១៩
ឯកសណ្ឋានរបស់ក្លិប Juventus រដូវកាល ២០១៧/១៨

ដោយឡែកបើតាមការបែកធ្លាយលើ Footy Headline ឯកសណ្ឋានថ្មីនេះមានការផ្លាស់ប្តូរផ្ទុយស្រឡះតែម្តង ដោយមិនមានការប្រើប្រាស់ឆ្នូត ស-ខ្មៅ លាយគ្នាទៀតឡើយ។ ឯកសណ្ឋានថ្មីនេះ ជំនួសមកវិញដោយពណ៌ខ្មៅ ដៃអាវពណ៌សម្ខាង និងម្ខាងទៀតមានពណ៌ស និងដៃអាវខ្មៅម្ខាង និងមានឆ្នូតពណ៌ផ្កាឈូកនៅចំកណ្តាល។

អ្នកគាំទ្រជាច្រើនរបស់ Juventus បានបញ្ចេញមតិបែបមិនពេញចិត្តជាច្រើនទៅលើឯកសណ្ឋានថ្មីនេះ។ ទោះបីជាបែបណាក្តី នេះគ្រាន់តែជាឯកសណ្ឋានបែកធ្លាយតែប៉ុណ្ណោះ ដោយយើងនឹងរង់ចាំមើលឯកសណ្ឋានថ្មីរបស់ Juventus ដែលនឹងបញ្ចេញជាផ្លូវការនាពេលខាងមុខ។

ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ យល់យ៉ាងណាដែរចំពោះឯកសណ្ឋានមួយនេះ?? 

ឯកសណ្ឋានថ្មីរបស់ Juventus ដែលបែកធ្លាយ
ឯកសណ្ឋានថ្មីរបស់ Juventus ដែលបែកធ្លាយ
ឯកសណ្ឋានថ្មីរបស់ Juventus ដែលបែកធ្លាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]