ហ្វីលីពីន៖ ជនអនាថាគ្មានផ្ទះសម្បែងម្នាក់ បានផ្លាស់ប្តូរជីវិត និងបានជួបជុំក្រុមគ្រួសារវិញ បន្ទាប់ពីមានបុរសចិត្តធម៌ម្នាក់ បានជួយរូបលោក «ផ្លាស់ប្តូររូបរាងសាជាថ្មី»។
ជនអនាថារូបនេះត្រូវបានគេស្គាល់ថាឈ្មោះ Erwin Dean រមែងដើររើសសំរាម និងចំណីអាហារនៅខាងក្រៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Quezon។ ខណៈពេលលោកកំពុងតែដើររើសសំរាម ស្រាប់តែមានគ្រូគង្វាលម្នាក់ឈ្មោះ Franklin Goden បានប្រទះឃើញលោក។
រំពេចនោះ លោក Franklin ពិតជាមានការអាណិតអាសូរលោក Erwin ជាខ្លាំង ដូច្នេះលោកក៏បានជួយលោក Erwin។
លោក Franklin បានសរសេរនៅលើគណនីហ្វេសប៊ុកលោកថា៖
«ដំបូងខ្ញុំបានឃើញគាត់ ខ្ញុំក៏នាំគាត់ទៅហូបអាហារ។ បន្ទាប់មក ខ្ញុំក៏នាំគាត់ទៅទិញសំលៀកបំពាក់ ហើយក៏នាំគាត់ទៅងូតទឹក។ ក្រោយមក ខ្ញុំក៏នាំគាត់ទៅកាត់សក់ ហើយក៏នាំគាត់ទៅហូបអាហារនៅ McDonald's។ ក្រោយមកខ្ញុំក៏នាំគាត់ទៅផ្សារទំនើប និងធ្វើឱ្យគាត់ញញឹម។»
បន្ថែមពីនេះ លោកគ្រូគង្វាល Franklin ក៏បានចែករំលែករូបថត ដែលលោកបានជួបនឹងលោក Erwin ជាលើកដំបូងផងដែរ។ ហើយវាក៏បានល្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
យ៉ាងណាមិញ ខណៈពេលមានមនុស្សម្នាជាច្រើនបានកោតសរសើរនូវទឹកចិត្តរបស់លោក Franklin ក៏មានមនុស្សមួយចំនួនតូច បានធ្វើការរិះគន់លោកថា៖
«មិនចាំបាច់បង្ហោះអំពើល្អដាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះទេ។»
លោក Franklin ក៏បានឆ្លើយតបថា៖
«លោកគ្រាន់តែចង់បង្ហោះរូបថតទាំងនេះឱ្យបានល្បី ដើម្បីឱ្យក្រុមគ្រួសាររបស់ជនអនាថានេះ អាចរក ឃើញ និងបានជួបជុំគ្នាវិញតែប៉ុណ្ណោះ។»
នៅទីបំផុត រឿងនេះពិតជាល្បីពិតមែន ហើយបានលិចឮដល់បងប្អូនរបស់លោក Erwin ដែលបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមប្រភពសារព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា ពេលនេះលោក Erwin បានជួបជុំក្រុមគ្រួសារលោកវិញហើយ បន្ទាប់ពីមានរឿងនេះកើតឡើង។
ដូច្នេះសូមអរគុណទៅដល់លោកគ្រូគង្វាល Franklin ដែលមានចិត្តធម៌ជួយមនុស្ស នៅគ្រាមានអាសន្ន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]