ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ដែលតែងតែធ្វើការតាមដានរាល់រឿងភាគ ក៏ដូចជាMV ឬរឿងខ្ចីៗអប់រំនានា ច្បាស់ជាបានស្គាល់ហើយនូវតារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាព ក្រឡុង កាណារ៉ូ ដែលបច្ចុប្បន្ននេះឃើញថា ហាក់ដូចជាស្ងាត់នៅក្នុងវិស័យសិល្បៈ មិនសូវលេចមុខដូចមុន។

តែស្រាប់តែកាលពីពេលថ្មីៗនេះ លោកហេង ឡុង ក៏បានធ្វើការបង្ហើបថា នៅពេលនេះតារាសម្តែងស្រីរូបនេះ កំពុងតែមានជំងឺប្រចាំកាយរហូតដល់ទៅ២មុខ គឺជំងឺបេះដូងរីក និងលើសឈាម ដោយត្រូវការថវិកាដើម្បីព្យាបាលជាប្រចាំ ដើម្បីឲ្យបានធូរស្បើយ។

លើសពីនេះលោកក៏បានបន្ថែមថា តារារូបនេះ ត្រូវទៅពិនិត្យព្យាបាលនៅឯប្រទេសថៃ ជារៀងរាល់២សប្តាហ៍ម្តង ដើម្បីធ្វើការពិនិត្យ និងតាមដានសុខភាពរបស់គាត់ ជាប្រចាំផងដែរ។

ក្រោយពីបានដឹងពីស្ថានភាពជំងឺរបស់តារាស្រីរូបនេះ អ្នកគាំទ្រជាច្រើនពិតជាមិននឹកស្មានដល់ ថាគាត់ស្ងាត់ពីការងារសិល្បៈជាច្រើនខែ តាមពិតកំពុងតែមានជំងឺនៅក្នុងខ្លួន យ៉ាងដូច្នោះ។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានជូនពរ ឲ្យគាត់ឆាប់ជាសះស្បើយពីជំងឺផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាសម្តែងក្រឡុង កាណារ៉ូ
តារាសម្តែងក្រឡុង កាណារ៉ូ
សាររបស់លោកហេង ឡូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]