ឥណ្ឌូនេស៊ី៖ កីឡាករ Carles Puyol និង Alessandro Del Piero បានដឹកដៃគ្នាទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីពានរង្វាន់ Champions League ក្នុងកម្មវិធី Champions League Trophy Tour។

កីឡាករ Puyol និង Del Piero

អតីតកីឡាករដែលធ្លាប់ឈ្នះ Champions League ទាំង ២រូបនេះ បានចំណាយពេលពេញមួយថ្ងៃជាមួយអ្នកគាំទ្រនៅឥណ្ឌូណេស៊ី ព្រមទាំងបានចូលរួមប្រកួតបាល់ទាត់លើឆ្នេរខ្សាច់ជាមួយអ្នកគាំទ្រយ៉ាងរីករាយផងដែរ។ លើសពីនេះទៅទៀត អតីតប្រធានក្រុម Barcelona កីឡាករ Puyol បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះវត្តមានអ្នកគាំទ្រក្រុម Barcelona នៅឥណ្ឌូណេស៊ីដែលបានមកទទួលស្វាគមន៍រូបលោក។

កីឡាករ Puyol
អ្នកគាំទ្រនៅឥណ្ឌូណេស៊ី

គួរបញ្ជាក់ផងដែរថា កម្មវិធី Champions League Trophy Tour នេះ ក៏ធ្លាប់រៀបចំឡើងផងដែរនៅកម្ពុជាកាលពីឆ្នាំមុន ដោយមានវត្តមានរបស់កំពូលកីឡាករ Ruud van Nistelrooy មកចូលរួមផងដែរ៕

កីឡាករ Ruud van Nistelrooy កាលមកកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]